អ៊ីស្រាអែលទទួលបានជំនួយយោធាចំនួន៣៣០០លានដុល្លារ ពីអាមេរិក ដើម្បីប្រឆាំងអ៊ីរ៉ង់

អ៊ីស្រាអែលនឹងទទួលបានមូលនិធិប្រចាំឆ្នាំចំនួន៣៣០០លានដុល្លារអាមេរិកក្នុងការផ្តល់ហិរញ្ញវត្ថុយោធាបរទេស និង៥០០លានដុល្លារអាមេរិកសម្រាប់កម្មវិធីសហប្រតិបត្តិការសម្រាប់ប្រព័ន្ធការពារមីស៊ីល ក្រោមច្បាប់ជំនួយសន្តិសុខអាមេរិក-អ៊ីស្រាអែលឆ្នាំ២០១៨។ ជាពិសេស អាមេរិកបានអនុញ្ញាតឲ្យដឹកអាវុធពីឃ្លាំងបម្រុង ដែលចាំបាច់សម្រាប់អ៊ីស្រាអែលប្រឆាំងការគម្រាមកំហែងនៃរ៉ូកែតក្នុងលក្ខណៈទាន់ពេលវេលា។ ច្បាប់នេះក៍ពង្រីកឃ្លាំងស្តុកអាវុធ ដែលអាមេរិកស្តុកទុកនៅអ៊ីស្រាអែល ដែលប្រទេសអាចឈានទៅក្នុងពេលវេលាសង្គ្រាម។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនយ៉ាមិន ណេតាន់យ៉ាហ៊ូ និងលោកប្រធានាធិបតី ដូណល ត្រាំ មិនដូចរដ្ឋបាលលោក អូបាម៉ាទេ បានព្រមានខ្លាំងៗប្រឆាំងការគម្រាមកំហែងដែលនឹងកើតមានឡើង ពីអ៊ីរ៉ង់។ ជាពិសេស អ៊ីស្រាអែលបានស្វាគមន៍ការសម្រេចចិត្តរបស់លោក ត្រាំ ដកខ្លួនចេញពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ក្នុងទង្វើឯកតោភាគី ដែលហត្ថលេខីដទៃទៀត ជាពិសេសរុស្ស៊ី និងចិន បានិយាយថាអាចបំផ្លាញសន្តិសុខតំបន់ និងពិភពលោក។

កាលពីសប្តាហ៍មុន លោក ណេតាន់យ៉ាហ៊ូ និងលោក ត្រាំ បានរួមសាមគ្គីគ្នាជាថ្មីក្នុងការថ្កោលទោសអ៊ីរ៉ង់ក្នុងសុន្ទរកថារបស់ផងខ្លួននៅមហាសន្និបាតអង្គការសហប្រជាជាតិ។ នៅពេលលោក ត្រាំ បានចោទប្រកាន់ទីក្រុងតេរ៉ង់ អំពីការជួយកាប់សម្លាប់របស់ប្រទេសស៊ីរី ហើយបានសន្យាថាលោកនឹងមិនដែលអនុញ្ញាតឲ្យប្រទេសមួយ ដើម្បីទទួលបានអាវុធនុយក្លេអ៊ែរទេ។ ឯ លោក ណេតាន់យ៉ាហ៊ូ វិញ បានបង្ហាញទីតាំងទុកអាវុធនុយក្លេអ៊ែរសម្ងាត់នៅអ៊ីរ៉ង់។

ក្នុងពេលជាមួយគ្នានេះ អ៊ីស្រាអែលបន្តរក្សាសិទ្ធិវាយប្រហារគោលដៅអ៊ីរ៉ង់នៅពេលណា និងកន្លែងណា ដែលខ្លួនគិតថាចាំបាច់ ដោយបដិសេធអធិបតេយ្យភាពរបស់រដ្ឋជិតខាងទាំងស្រុង។ អ៊ីស្រាអែលបញ្ជាក់សកម្មភាពរបស់ខ្លួនដោយតម្រូវការរារាំងអ៊ីរ៉ង់ពីការបង្កើតទីតាំងឈរជើងនៅតាមព្រំដែនរបស់ខ្លួន និងបញ្ឈប់ការដឹកជញ្ជូនអាវុធ ទៅឲ្យពួកជីវពលហេសប៊ូឡាលីបង់។

(RT)

, ,