អ៊ីរ៉ង់ស្នើដកទីប្រឹក្សា និងកងទ័ពបរទេសទាំងអស់ចេញពីស៊ីរី

លោកប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រ៉ូហានី បានពិភាក្សាស្ថានភាពនៅស៊ីរី និងទស្សនៈនៃទំនាក់ទំនងអ៊ីរ៉ង់ជាមួយប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុន នៅក្នុងការសន្ទនាតាមទូរស័ព្ទ។

លោក រ៉ូហានី បានកត់សម្គាល់ថាអ៊ីរ៉ង់បានបញ្ជូនក្រុមទីប្រឹក្សាយោធារបស់ខ្លួន ទៅកាន់ស៊ីរី តាមការស្នើសុំរបស់រដ្ឋាភិបាលស្របច្បាប់ស៊ីរី ដើម្បីជួយស៊ីរីប្រយុទ្ធប្រឆាំងភេរវកម្ម។ លោក រ៉ូហានី បានសម្តែងក្តីសង្ឃឹមថាគ្មានវត្តមានយោធាបរទេសនៅស៊ីរីទេ បន្ទាប់ពីការគម្រាមកំហែងភេរវកម្មត្រូវបានលុបបំបាត់។

អ៊ីស្រាអែល បានចោទប្រកាន់អ៊ីរ៉ង់ បញ្ជូនកងទ័ពមកកាន់ប្រទេសស៊ីរី ដើម្បីវាយប្រហារអ៊ីស្រាអែលចេញពីទឹកដីស៊ីរី។ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាច្រើនដងប្រឆាំងមូលដ្ឋានយោធាស៊ីរីក្រោមលេសថាកងទ័ពអ៊ីរ៉ង់។ អ៊ីរ៉ង់ និងស៊ីរី បដិសេធការចោទប្រកាន់ទាំងនេះ។ (Sputnik)

 

, ,