អ៊ីរ៉ង់ផ្តល់អាវុធឲ្យពួកជីវពលអ៊ីរ៉ាក់ ដើម្បីគាំទ្រផែនការ បើអ៊ីរ៉ង់រងការវាយប្រហារ

របាយការណ៍កើតមានឡើងចំពេលភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងអាមេរិក ដែលបានចាប់ផ្តើម បន្ទាប់ពីអាមេរិកបានបោះបង់ចោលកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីប្រឆាំងអ៊ីរ៉ង់។ អាមេរិកទទូចថាកិច្ចព្រមព្រៀងថ្មីរារាំងកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់ ត្រូវតែកើតមាន។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី៣១ ខែសីហាថាអ៊ីរ៉ង់កំពុងផ្តល់ឲ្យសម្ព័ន្ធមិត្តស៊ីអ៊ីតនៅអ៊ីរ៉ាក់នូវមីស៊ីលរយៈចម្ងាយខ្លី និងមធ្យោបាយនៃការផលិតមីស៊ីលកាលពីប៉ុន្មានខែមុននេះ។ យោងតាមការផ្សាយរបស់សារព័ត៌មាន ហេតុផលនៅពីក្រោយទង្វើនេះ ត្រូវបង្កើតសមត្ថភាពប្រយុទ្ធ ក្នុងព្រឹត្តការណ៍នៃការវាយប្រហារ។

មន្ត្រីអ៊ីរ៉ង់ជាន់ខ្ពស់មិនបញ្ចេញឈ្មោះ បាននិយាយថាតក្កវិជ្ជាត្រូវមានផែនការគាំទ្រ បើអ៊ីរ៉ង់ត្រូវបានវាយប្រហារ។ មីស៊ីលមួយចំនួន មិនច្រើនទេ គ្រាន់តែរាប់សិបគ្រាប់ ប៉ុន្តែវាអាចត្រូវបានបង្កើន បើចាំបាច់។

ទីភ្នាក់ងារសារព័ត៌មាន  Reuters បានដកស្រង់ប្រភពលោកខាងលិចមិនបញ្ចេញឈ្មោះថាការផ្តល់អាវុធនេះ គឺជាការព្រមានដល់អាមេរិក និងអ៊ីស្រាអែល បន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាច្រើនដងលើទីតាំងកងទ័ពអ៊ីរ៉ង់នៅស៊ីរី។ ប្រភពអ៊ីរ៉ាក់ និងអ៊ីរ៉ង់ បាននិយាយថាការសម្រេចនេះត្រូវបានធ្វើឡើង១៨ខែកន្លងមកហើយ ប៉ុន្តែដំណើរការបង្កើតឡើងថ្មីៗនេះ។ (Sputnik)

, , ,