អ៊ីរ៉ង់គាំទ្រលោក អាសាដ ប្រឆាំងពួកបះបោរ និងពួកភេរវករ IS នៅស៊ីរី

ស៊ីរី និងអ៊ីរ៉ង់មានទំនាក់ទំនងជិតស្និតតាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ ដែលបានផ្តួលរំលំព្រះមហាក្សត្រនិយមលោកខាងលិចនៅអ៊ីរ៉ង់ ហើយក្រុមមេដឹកនាំអ៊ីរ៉ង់បានគាំទ្រលោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ ប្រឆាំងពួកបះបោរ ដែលមានលក្ខណៈជាក្រុមជីហាដជាក់ស្តែង។ អាមេរិក ដែលគាំទ្រពួកឧទ្ទាមស៊ីរីតាំងពីឆ្នាំ២០១២ បានប្រមូលសម្ព័ន្ធមិត្តពហុជាតិចូលមកក្នុងប្រទេសស៊ីរីរយៈពេល២ឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងពួកភេរវករ IS។ រុស្ស៊ីបានចូលមកក្នុងប្រទេសស៊ីរីនៅឆ្នាំ២០១៥ ដើម្បីគាំទ្រកងទ័ពស៊ីរី និងពួកជីវពលគាំទ្រដោយអ៊ីរ៉ង់ជាមួយមហាអំណាចអាកាស នៅពេលកងទ័ពទាំងនេះបានប្រយុទ្ធជាមួយពួកបះបោរ និងពួកភេរវករ IS។

ដោយការជួយពីរុស្ស៊ី និងអ៊ីរ៉ង់ រដ្ឋាភិបាលស៊ីរីបានដណ្តើមគ្រប់គ្រងទីក្រុងសំខាន់ស្ទើរតែទាំងអស់នៅក្នុងប្រទេស ហើយបានបង្ខំពួកអ្នកប្រយុទ្ធប្រឆាំងរដ្ឋាភិបាលគ្មានទីកន្លែងរស់នៅ។ ជ័យជម្នះទាំងនេះបានបង្កើនតំបន់ឈរជើងរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងចលនាហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់នៅស៊ីរី។ ក្រុមទាំងពីរនេះមានទំនាក់ទំនងប្រឆាំងជាមួយអ៊ីស្រាអែល។ (Newsweek)

,