អ៊ីរង់នឹងប្រឆាំងការធ្វើសង្គ្រាមចិត្តសាស្ត្ររបស់លោកត្រាំ

មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយនៅថ្ងៃច័ន្ទថាការគម្រាមកំហែងរបស់លោកប្រធានាធិបតី ដូណល ត្រាំ ប្រឆាំងអ៊ីរ៉ង់ ធ្វើសង្គ្រាមចិត្តសាស្ត្រ ហើយអ៊ីរ៉ង់នឹងបន្តប្រឆាំងសត្រូវរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ ISNA បានរាយការណ៍ថា«យើងនឹងមិនដែលបោះបង់ជំនឿបដិវត្តន៍របស់យើងទេ។ យើងនឹងប្រឆាំងការគាបសង្កត់ពីសត្រូវ។ អាមេរិកចង់បំផ្លាញយើងមិនបានទេ។ ប៉ុន្តែលោកត្រាំមិនអាចបង្ករឿងវិនាសប្រឆាំងអ៊ីរ៉ង់ទេ។»

យោងតាម IRNA លោកប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រ៉ូហានី បាននិយាយនៅថ្ងៃអាទិត្យថាគោលនយោបាយប្រទូស្តរាយរបស់លោកត្រាំចំពោះអ៊ីរ៉ង់ អាចនាំទៅដល់មាតានៃសង្គ្រាម។

លោកត្រាំ បានប្រតិកម្មប្រឆាំងលោក រ៉ូហានី ដោយប្រាប់កុំឲ្យគម្រាមអាមេរិកម្តងទៀត ឬ ប្រឈមផលវិបាក។ (WP)

,