អូស្រ្តាលីទិញដ្រូនអាមេរិកតម្លៃ៥០០០លានដុល្លារអាមេរិក ដើម្បីស៊ើបការណ៍នៅពីលើសមុទ្រចិនខាងត្បូង

រដ្ឋាភិបាលអូស្ត្រាលីត្រូវចំណាយប្រាក់៥១០០លានដុល្លារអាមេរិកទិញដ្រូនស៊ើបការណ៍រយៈចម្ងាយឆ្ងាយ ដើម្បីបង្កើនសន្តិសុខសមុទ្ររបស់ខ្លួននៅសមុទ្រចិនខាងត្បូង ហើយវាកំពុងធ្វើឲ្យអូស្ត្រាលីចំណាយប្រាក់ទ្វេដងលើសពីតម្លៃប៉ាន់ស្មានដំបូង។

ការវិនិយោគយោធាប្រាប់រាប់ពាន់លានដុល្លារអាមេរិកនេះត្រូវបានប្រកាសនៅថ្ងៃអង្គារ៍ ដោយរដ្ឋាភិបាលសន្យាទិញយន្តហោះមានអ្នកបើកពីចម្ងាយ MQ-4C Triton ចំនួន៦គ្រឿងពីកងទ័ពជើងទឹកអាមេរិក។ កម្មវិធីនេះនឹងមានតម្លៃ៥១០០លានដុល្លារអាមេរិក ដែលមានការទិញដ្រូន និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។

យន្តហោះដ្រូន MQ-4C Triton មានស្លាបប្រហាក់ប្រហែលយន្តហោះដឹកអ្នកដំណើរ Boeing 737 ហើយអាចស្ថិតនៅក្នុងអាកាសបានជាង៣០ម៉ោង និងពិនិត្យមើលសមុទ្រចម្ងាយ៣លានម៉ាយការ៉េក្នុងពេលហោះហើរមួយដង។

ដ្រូន MQ-4C Triton លើកដំបូងរបស់អូស្ត្រាលីនឹងប្រើពេល៥ឆ្នាំសម្រាប់បម្រើការ នៅពេលកងនាវាមានយន្តហោះ៦គ្រឿងពេញ ត្រូវបានដាក់ឲ្យប្រតិបត្តការនៅចុងឆ្នាំ២០២៥។ ដ្រូន MQ-4C Triton ត្រូវចូលរួមជាមួយកងនាវាមានស្រាប់របស់កងទ័ពអាកាសអូស្ត្រាលីដែលមានយន្តហោះ P-8A ហើយទទួលភារកិច្ចស៊ើបការណ៍ និងព័ត៌មានសម្ងាត់។ (RT)

,