អូស្ត្រាលី-ជប៉ុនចូលរួមជាមួយអាមេរិកជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ប៉ាស៊ីហ្វីក

ប្រទេសអូស្ត្រាលី និងជប៉ុន បានចូលរួមជាមួយអាមេរិក ក្នុងការជំរុញវិនិយោគលើបណ្តាគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ប៉ាស៊ីហ្វីក នៅពេលចិនកំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារអាមេរិកលើការផ្តួចផ្តើមគំនិតខែ្សក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់អាស៊ីទាំងមូល។

ក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលី ក្រុមហ៊ុនវិនិយោគឯកជនក្រៅស្រុករបស់អាមេរិក និងធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ បាននិយាយថាទង្វើនេះ គឺជាផ្នែកមួយនៃការខំប្រឹងប្រែងដ៍ធំធេងរបស់ទីក្រុងវ៉ាស៊ីងតុន និងក្រុមសម្ព័ន្ធមិត្តរបស់អាមេរិក ដើម្បីការពារឥទ្ធិពលរបស់ខ្លួនជាថ្មីនៅតំបន់ប៉ាស៊ីហ្វីក។ អាមេរិក ជប៉ុន និងអូស្ត្រាលី បានបង្កើតភាពជាដៃគូត្រីភាគី ដើម្បីធ្វើការវិនិយោគក្នុងគម្រោងជាច្រើន ដែលជំរុញកំណើនសេដ្ឋកិច្ច បង្កើតឳកាស និងបង្កើតតំបន់ប៉ាស៊ីហ្វីកសេរី ចំហ ផ្តាច់មុខ និងវឌ្ឍនភាព។ ការវិនិយោគទាំងនេះនឹងផ្តោតលើថាមពល ការដឹកជញ្ជូន ទេសចរណ៍ និងបច្ចេកវិទ្យាជាមួយបណ្តារដ្ឋាភិបាលនានា សំដៅទាក់ទាញមូលធនឯកជនសម្រាប់គម្រោងទាំងនេះ។ (RT)

, , ,