អាល្លឺម៉ង់ ៖ យុទ្ធនាការយោធារុស្ស៊ីនៅស៊ីរី គឺស្របច្បាប់ អាមេរិកគួរចាកចេញ

អន្តរាគន៍យោធារបស់សម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកនៅស៊ីរី កំពុងឡើងកម្រិតនៃការពិនិត្យពិច័យ ដោយក្រុមអ្នករិៈគន់ ជំទាស់ថាសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកគ្មានលិខិតប្រគល់សិទ្ធិធ្វើប្រតិបត្តិការយោធានៅស៊ីរី នៅពេលសម្ព័ន្ធមិត្តមិនមានការយល់ព្រមរបស់ទីក្រុងដាម៉ាស់ធ្វើប្រតិបត្តិការយោធានេះ។

គណៈកម្មាធិការអាល្លឺម៉ង់ដឹកនាំដោយលោក អាឡិចសាន់ឌ័រ នីវ បានរកឃើញវត្តមានយោធារុស្ស៊ីនៅស៊ីរីមានការអនុញ្ញាតតាមច្បាប់អន្តរជាតិ នៅពេលរដ្ឋាភិបាលស៊ីរីបានស្នើស។ជំនួយពីទីក្រុងម៉ូស្គូ។

លោក នីវ បានកត់សម្គាល់ថាកងទ័ពរុស្ស៊ីកំពុងប្រតិបត្តិការនៅស៊ីរីដោយមានការយល់ព្រមពេញលេញពីរដ្ឋាភិបាលស៊ីរី។

គណៈកម្មាធិការនេះ បានពិពណ៌នាតួនាទីបន្តរបស់សម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកនៅក្នុងវិបត្តិស៊ីរីថាកាន់តែស្មុគស្មាញ ដោយបញ្ជាក់ថាការផ្តល់អាវុធឲ្យពួកជីវពលនៅស៊ីរី គឺជាការរំលោភច្បាប់អន្តរជាតិ។ (Sputnik)

 

, , ,