អាមេរិក ៖ ចិនធ្វើការសាកល្បងអាវុធល្បឿនលឿនជាងសម្លេងរាប់សិបដង

លោកឧត្តមសេនីយ៍ សាមូអែល ហ្គ្រៀវ បាននិយាយនៅថ្ងៃពុធថាចិនបានដើរលឿនទៅមុនអាមេរិកជាមួយការសាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេងដោយជោគជ័យរាប់សិបដង ដែលទីក្រុងវ៉ាស៊ីងតុនមិនអាចបដិសេធបាន។

លោក ហ្គ្រៀវ បានប្រាប់កិច្ចប្រជុំធ្វើឡើងដោយសម្ព័ន្ធភាពគាំទ្រការពារមីស៊ីលថា«ឥឡូវនេះ ចិនបានធ្វើការសាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេងដោយជោគជ័យរាប់សិបដង យើងមិនអាចបដិសេធបានទេ»។

លោក មីឆែល ហ្គ្រិហ្វិន អនុរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបន្ទុកការគ្រប់គ្រង និងវិស្វកម្ម បានយល់ស្របថាចិនបានធ្វើការសាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេងដោយជោគជ័យរាប់សិបដង ហើយបានកត់សម្គាល់ថារយស្ស៊ីកំពុងអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសម្លេងដោយជោគជ័យដែរ។

លោក ហ្គ្រិហ្វិន បាននិយាយថា«មីស៊ីលល្បឿនលឿនជាងសម្លេងកំពុងត្រូវបានអភិវឌ្ឍន៍ដោយរុស្ស៊ី និងចិន។ យើងបានព្រួយបារម្ភអំពីប្រទេសទាំងពីរនេះ នៅពេលរុស្ស៊ី និងចិន បានធ្វើការសាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេងរាប់សិបដង យើងមិនបានធ្វើការសាកល្បងទេ ដែលជាកង្វល់។»

លោក ហ្គ្រិហ្វិន ក៍បានកត់សម្គាល់ថារុស្ស៊ី និងចិន បានជំរុញការស្រាវជ្រាវប្រតិបត្តិការលើប្រព័ន្ធអាវុធល្បឿនលឿនជាងសម្លេង។ (Sputnik)

 

, ,