អាមេរិក ៖ ការគម្រាមកំហែងរបស់កូរ៉េខាងជើងជិនមកដល់ និងការប្រឈមដ៍ធំយូរអង្វែងរបស់ចិន

លោកឧត្តមនាវីឯក ហារី ហារីស មេបញ្ជាការនៃទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វីក បាននិយាយថាកូរ៉េខាងជើងនៅតែជាការគម្រាមកំហែងជិនកើតឡើងឆាប់ៗនេះ ដល់សន្តិភាពនៅតំបន់ប៉ាស៊ីហ្វីក ប៉ុន្តែសុប៊ិនអំពីអនុត្តរភាពរបស់ចិន គឺជាការប្រឈមដ៍ធំយូរអង្វែងរបស់ទីក្រុងវ៉ាស៊ីងតុន។

លោក ហារីស បានបញ្ជាក់នៅថ្ងៃពុធក្នុងពិធីផ្ទេរតំណែងទៅធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកូរ៉េខាងត្បូងថា«កូរ៉េខាងជើងនៅតែជាការគម្រាមកំហែងជិនមកដល់ឆាប់ៗនេះរបស់យើង ហើយមីស៊ីលនុយក្លេអ៊ែរកូរ៉េខាងជើង ដែលអាចបាញ់ដល់ទឹកដីអាមេរិក គឺមិនអាចទទួលយកបានទេ»។

លោក ហារីស បានបន្ថែមថា«ចិននៅតែជាការប្រឈមដ៍ធំយូរអង្វែងរបស់យើង។ ដោយគ្មានការចូលជាប់ពាក់ព័ន្ធ និងការចាប់ដៃគ្នាប្រយុទ្ធដោយអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ចិននឹងធ្វើឲ្យសុប៊ិនអំពីអនុត្តរភាពរបស់ចិននៅអាស៊ីក្លាយជាការពិត។»

លោក ហារីស ក្នុងឋានៈជាមេបញ្ជាការនៃទីបញ្ជាការតំបន់ប៉ាស៊ីហ្វីក ក៍បានចេញការព្រមានអំពីចិន នៅពេលទីក្រុងប៉េកាំងបានបង្កើតស្ថានភាពសាច់ដុំយោធាកាន់ខ្លាំងនៅតំបន់ប៉ាស៊ីហ្វីក ហើយបានបង្កើតវត្តមានយោធាលើប្រជុំកោះសិប្បនិមិ្មតក្នុងតំបន់នានា ដែលអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកតវ៉ា គឺជាដែនទឹកអន្តរជាតិ។

លោក ហារីស មិនបានអញ្ចើញចិនឲ្យចូលរួមនៅក្នុងសមយុទ្ធយោធា RIMPAC ឆ្នាំ២០១៨ ដែលជាសមយុទ្ធសង្គ្រាមសមុទ្រអន្តរជាតិដ៍ធំបំផុតរបស់ពិភពលោក។

ក្រុមមន្ត្រីអាមេរិក បាននិយាយថាការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីការដាក់ពង្រាយប្រព័ន្ធមីស៊ីលកាលពីពេលថ្មីៗរបស់ទីក្រុងប៉េកាំង និងការចុះយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើកដំបូងលើកោះមួយនៅសមុទ្រចិនខាងត្បូង។ (CNN)

, ,