អាមេរិក រុស្ស៊ី ចិន កំពុងលុងខ្លួននៅក្នុងការប្រឡងប្រណាំងអាវុធនុយក្លេអ៊ែរ

ក្រុមអ្នកជំនាញ ព្រមានថានៅពេលចិនចូលរួមជាមួយអាមេរិក និងរុស្ស៊ី ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរសម្រាប់ប្រឆាំងការគម្រាមកំហែង ការប្រឡងប្រណាំងអាវុធដ៍កក្រើកបម្រើគោលបំណងផេ្សងគ្នា ដោយបង្កើនគ្រោះថ្នាក់នៃជម្លោះអាវុធនុយក្លេអ៊ែរ។

ក្រុមមន្ត្រីមន្ទីរបញ្ចកោណ បាននិយាយថាអាមេរិកចង់ឲ្យពួកសត្រូវរបស់ខ្លួនជឿថាខ្លួនប្រាកដជាអាចប្រើអាវុធជំនាន់ថ្មីរបស់ខ្លួន ដូចជាក្បាលគ្រាប់កលយុទ្ធតូចៗបានគ្រោងកំណត់ការខូចខាតដោយបំផ្លាញគោលដៅជាក់លាក់តែប៉ុណ្ណោះ។

ប៉ុន្តែជាមួយអាវុធវិនាសកម្មតិចតួច និងសុវត្ថិភាពនៅក្នុងដៃ រដ្ឋាភិបាលទាំងនោះអាចបញ្ចប់ការបាត់បង់ការរារាំងមិនឲ្យប្រើអាវុធទាំងនេះ។

លោក លី ជា អ្នកជំនាញកងនាវាមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា«ការប្រើក្បាលគ្រាប់នុយក្លេអ៊ែរតូចៗនឹងនាំដល់ការប្រើក្បាលគ្រាប់នុយក្លេអ៊ែរធំៗ»។

លោក លី ជា បានបន្ថែមថាទោះបីជា ចិនទំនងមិនដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ខ្លួនក៍ដោយ ក៍ចិននៅតែចាំបាច់អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរដែរ។ (South China Morning Post)

, ,