អាមេរិក និងអ៊ីស្រាអែល ពិភាក្សាគ្នាអំពីបញ្ហាស៊ីរី និងអ៊ីរ៉ង់

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនយ៉ាមិន ណេតាន់យ៉ាហ៊ូ បានទទួលស្វាគមន៍លោក ជេម ជេហ្វ្រេយ តំណាងពិសេសអាមេរិកប្រចាំស៊ីរី នៅថ្ងៃអាទិត្យ ដើម្បីពិភាក្សាស្ថានភាពនៅមជ្ឈឹមបូព៌ា ជាពិសេសបញ្ហាស៊ីរី និងអ៊ីរ៉ង់។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថាលោក ណេតាន់យ៉ាហ៊ូ និងលោក ជេហ្វ្រេយ បានពិភាក្សាគ្នាស្ថានភាពនៅស៊ីរី និងការខំប្រឹងប្រែងរួម ដើម្បីបញ្ឈប់អំពើភេរវកម្ម និងការឈ្លានពានរបស់អ៊ីរ៉ង់។

អ៊ីស្រាអែល គឺជាសម្ព័ន្ធមិត្តមួយរបស់អាមេរិកនៅមជ្ឈឹមបូព៌ា ហើយអ្នកជនទិញអាវុធ និងឧបករណ៍យោធាដ៍ធំរបស់អាមេរិក។ រដ្ឋទាំងពីរចែករំលែងព័ត៌មានគ្នាលើបញ្ហាអ៊ីរ៉ង់ ចូលរួមការខំប្រឹងប្រែងបន្ថយឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់ និងវិបត្តិស៊ីរី។ អ៊ីស្រាអែលបានសម្តែងការព្រួយបារម្ភដដែលៗអំពីវត្តមានយោធាអ៊ីរ៉ង់នៅជាប់ព្រំដែនរបស់ខ្លួនក្នុងប្រទេសស៊ីរី។

លោក បារ៉ាម ហ្គាសេមី អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថាអ៊ីរ៉ង់នឹងរក្សាវត្តមានយោធារបស់ខ្លួននៅស៊ីរី ដរាបណាមស៊ីរីចង់ឲ្យអ៊ីរ៉ង់ចាកចេញ។ អ្នកការទូត បានកត់សម្គាល់ថាការប្រយុទ្ធប្រឆាំងភេរវកម្ម គឺជាភារកិច្ចមួយរបស់កងទ័ពអ៊ីរ៉ង់នៅស៊ីរី ដើម្បីផ្តល់ការគាំទ្រដល់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាសា អាល់ អាសាដ។ (Sputnik)

, , ,