អាមេរិក និងរុស្ស៊ី ចោទប្រកាន់គ្នាអំពីការបង្កើតកងកម្លាំងយោធានៅតាមព្រំដែនរុស្ស៊ី និងអឺរ៉ុបខាងកើត

រុស្ស៊ីបានចោទប្រកាន់អាមេរិកអំពីការរួមវិភាគទានយោធាអាមេរិកដ៍ធំសម្បើមដល់អង្គការណាតូ និងការបង្កើតក្រុមប្រយុទ្ធរបស់សម្ព័ន្ធភាពយោធាលោកខាងលិច ក្បែរព្រំដែនរុស្ស៊ី បានគម្រាមកំហែងសន្តិសុខជាតិផ្ទាល់របស់រុស្ស៊ី។ ទីក្រុងម៉ូស្គូបានរៀបចំការពារព្រំដែនរបស់ខ្លួន ហើយបានអភិវឌ្ឍន៍មីស៊ីលថ្មីមានសមត្ថភាពកម្ទេចប្រព័ន្ធការពារសំខាន់ៗរបស់ពិភពលោក។

ទោះបីការជំរុញយោធារបស់លោក វ្លាឌីមៀ ពូទិន យ៉ាងណាក៍ដោយ ក៍រុស្ស៊ី នៅតែស្ថិតនៅពីក្រោយអាមេរិកក្នុងបញ្ហាគន្លឹះមួយចំនួន រួមមានបច្ចេកវិទ្យាយន្តហោះបំបាំងកាយល្បឿនលឿន។ រុស្ស៊ី និងចិន កំពុងធ្វើការភ្ជាប់គន្លាតនេះ។ អង្គការណាតូ ក៍បានធ្វើការលើទម្រង់នៃឯកសណ្ឋានមិនអាចមើលឃើញរបស់ខ្លួន ក្នុងទម្រង់នៃជម្លោះទួរគី ដែលការពាររាងកាយរបស់កងទ័ព ដើម្បីបញ្ជៀសកំដៅ និងការរកឃើញតាមប្រព័ន្ធរ៉ាដា។

កាលពីខែមុន ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Wisconsin-Madison បានបង្ហាញកំរាលស៊ីលីសពណ៌ខ្មៅយ៉ាងស្តើង ដែលអាចទប់ស្កាត់ពន្លឺ។ ក្រុមហ៊ុនកាណាដា Hyperstealth បានអះអាងថាកងទ័ពអាមេរិកបានសម្តែងការចាប់អារម្មណ៍ក្នុងអាវដណ្តប់បំបាំងកាយជាក់លាក់របស់ខ្លួន ដែលបត់បែនតាមពន្លឺភ្លើង ប៉ុន្តែសំណើនេះត្រូវបានលុបចោលនៅក្នុងឆ្នាំ២០១៦។ (Newsweek)

 

,