អាមេរិកអំពាវនាវដល់សម្ព័ន្ធមិត្តអង្គការណាតូឲ្យត្រៀមកងទ័ពកាន់តែច្រើន ដើម្បីប្រឆាំងរុស្ស៊ី

អាមេរិកបានចោទប្រកាន់ទីក្រុងម៉ូស្គូរកវិធីបំបែកបាក់អង្គការណាតូក្នុងយុទ្ធសាស្ត្រការពារជាតិឆ្នាំ២០១៨របស់មន្ទីរបញ្ចកោណ។ ភាពតានតឹងរវាងទីក្រុងម៉ូស្គូ និងបណ្តាសមាជិកអង្គការណាតូ បានរីកធំឡើង តាំងណីការចាប់ផ្តើមវិប្បត្តិអ៊ុយក្រែន ដែលបណ្តាលោកខាងលិចស្តីបន្ទោសលើរុស្ស៊ី។

លោក ជេម ម៉ាតទីស រដ្ឋមន្ត្រីការពារជាតិអាមេរិក កំពុងមានផែនការសុំឲ្យក្រុមរដ្ឋមន្ត្រីការពារជាតិអង្គការណាតូនៅក្នុងខែកក្កដា ដើម្បីរៀបចំកងទ័ពរបស់ខ្លួនសម្រាប់ការឆ្លើយតបបន្ទាន់ ក្នុងករណីមានការឈ្លានពានពីរុស្ស៊ី។ លោក ម៉ាតទីស នឹងស្នើថា៣០កងវរសេនាតូចថ្មើរជើង កងទ័ពអាកាស៣០កង និងនាវាចម្បាំង៣០គ្រឿង ត្រូវបានរៀបចំ និងអាចដាក់ពង្រាយក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីបានប្រកាសអាសន្ន។

ទីភ្នាក់ងារសារព័ត៌មាន បានបង្ហាញថាសមាជិកអង្គការណាតូអាចមានការលំបាក ដើម្បីអនុវត្តន៍ផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់អាមេរិកទាក់ទងកងទ័ពអាកាស នៅពេលយន្តហោះ និងឧទ្ធម្ភាគចក្ររបស់ពួកគេភាគច្រើនបានចតចោល ដោយខ្វះគ្រឿងបំលាស់។ (Sputnik)

,