អាមេរិកអាចធ្វើសង្គ្រាមទ្វេគុណជាមួយកូរ៉េខាងជើង និងអ៊ីរង់ បន្ទាប់ពីការទូតបរាជ័យ

ការដួលរលំនៃកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង និងការដកខ្លួនរបស់អាមេរិកពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ បាននាំឲ្យក្រុមមន្ត្រីកំពូលក្នុងរដ្ឋបាលលោកត្រាំនិយាយសំដៅទៅរកសកម្មភាពយោធាជាថ្មី។

សេណារីយោដ៍អាក្រក់ធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធដោយចំហជាមួយអ៊ីរ៉ង់ និងកូរ៉េខាងជើងនឹងជំរុញកងទ័ពអាមេរិកឈានដល់កម្រិត ដែលជនជាតិអាមេរិកអាចយល់។

លោក ជេម ម៉ាតទីស រដ្ឋមន្ត្រីការពារជាតិអាមេរិក បានព្រមានដដែលៗថាជម្លោះបើកចំហនៅឧបទ្វីបកូរ៉េតែមួយ នឹងមានមហន្តរាយកើតចេញពីការធ្វើសង្គ្រាម ដែលកងទ័ពអាមេរិកមិនបានមើលឃើញគ្រប់ជំនាន់ៗ។ ឳកាសខាងក្រៅនៃជម្លោះជាមួយអ៊ីរ៉ង់នៅពេលតែមួយ នឹងផ្តល់ឲ្យក្រុមមេដឹកនាំមន្ទរីបញ្ចកោណជាមួយការប្រឈមផ្នែកពស្តុភារ លកយុទ្ធ និងបុគ្គលិកមិនគួរឲ្យចង់បានចំពោះមេបញ្ជាការ។ អតីតក្រុមមន្ត្រីមន្ទីរបញ្ចកោណជាន់ខ្ពស់ និយាយថាលទ្ធភាពនៃការធ្វើសង្គ្រាមព្រមគ្នាជាមួយអ៊ីរ៉ង់ និងកូរ៉េខាងជើង ស្ថិតនៅវែងឆ្ងាយណាស់ ហើយអាមេរិកអាចរសាត់នៅក្នុងអវកាសរវាងការទម្លុះទម្លាយខាងការទូត និងការធ្វើសង្គ្រាមរយៈពេលច្រើនឆ្នាំ។ បើសង្គ្រាមទ្វេគុណ ត្រូវកើតឡើង សង្គ្រាមទ្វេគុណនឹងសាកល្បងគម្រោងយថាភាពរាប់ទសវត្សរ៍ ដែលកើតមានគ្រោះថ្នាក់ដ៍ធំដល់កងកម្លាំងប្រដាប់អាវុធអាមេរិក ទោះបីជាជ័យជម្នះនៅទីបញ្ចប់ក៍ដោយ។ (WP)

, ,