អាមេរិកលើកឡើងចម្ងល់អំពីផ្កាយរណបរុស្ស៊ីមិនធម្មតានៅក្នុងជម្លោះអំពីការប្រឡងប្រណាំងគ្រឿងសព្វាវុធអវកាស

អាមេរិកបានប្រឈមមុខនឹងរុស្ស៊ីអំពីផ្កាយរណបហោះក្រឡឹងជុំវិញផែនដីបង្ហាញសកម្មភាពខុសធម្មតា ដោយលើកឡើងចម្ងល់ជាច្រើនអំពីបំណងរបស់ទីក្រុងម៉ូស្គូ ដើម្បីអភិវឌ្ឍន៍អាវុធអវកាស។

មន្ត្រីអាមេរិកមួយរូប បាននិយាយថាផ្កាយរណបកំពុងធ្វើសកម្មភាពគួរឲ្យសង្ស័យ ដោយពិពណ៌នាការបាញ់បង្ហាញយានអវកាសថ្មីៗនេះថាជាការពង្រីកដ៍គ្រោះថ្នាក់បំផុត ដែលទំនងជាបញ្ជាក់ផែនការរបស់លោក ដូណល ត្រាំ សម្រាប់កងកម្លាំងអវកាសនៃកងកម្លាំងប្រដាប់អាវុធ។

លោកស្រី អ៊ីលីម ផូប្លេត ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកការគ្រប់គ្រង ការបញ្ជាក់ និងការយល់ បានប្រាប់សន្និសីទស្តីពីការដកហូតអាវុធនៅទីក្រុងហ្សែវណែវកាលពីថ្ងៃអងង្គារ៍ថា«សកម្មភាពលើគន្លងតារាវិថីមិនខ្ជាប់ខ្ជួនជាមួយអ្វីមួយបានមើលឃើញពីមុន»។

លោកស្រី ផូប្លេត បានបញ្ជាក់ថា«យើងមានការព្រួយបារម្ភអ្វីដែលកើតឡើងជាសកម្មភាពខុសធម្មតា»។

រុស្ស៊ីបានបដិសេធការអត្ថាធិប្បាយរបស់លោកស្រី ផូប្លេត ថាជាការចោទប្រកាន់មួលបង្កាច់ និងគ្មានភស្តុតាង បានពឹងផែ្អកលើការស្ស័យ។ (Telegraph)

,