អាមេរិករៀបចំប្រើការវាយប្រហារអាវុធគីមីក្លែងក្លាយប្រឆាំងស៊ីរី

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថាអាមេរិកអាចមានផែនការប្រើការវាយប្រហារអាវុធគីមីក្លែងក្លាយនៅស៊ីរី ដើម្បីកម្ចាត់កងកម្លាំងរដ្ឋាភិបាលជាមួយការវាយប្រហារតាមអាកាស។ ទីក្រុងវ៉ាស៊ីងតុនកំពុងបង្កើនសមត្ថភាពវាយប្រហារនៅមជ្ឈឹមបូព៌ា។

ការព្រមាននេះកើតឡើងមួយថ្ងៃ បន្ទាប់ពីកងទ័ពរុស្ស៊ី បាននិយាយថាខ្លួនមានព័ត៌មានអំពីការបង្កសង្គ្រាមកាន់តែខ្លាំងឡើងនៅខេត្តអ៊ីដលីបរបស់ប្រទេសស៊ីរី ដែលនឹងជាប់ពាក់ព័ន្ធការវាយប្រហារអាវុធគីមី។ អាមេរិកបានព្រមានពីដំបូងថាខ្លួននឹងឆ្លើយតបទៅនឹងការវាយប្រហារអាវុធគីមីដោយកងកម្លាំងរដ្ឋាភិបាលស៊ីរីជាមួយការវាយប្រហារសងសឹក ដែលនឹងខ្លាំងជាងការវាយប្រហាររបស់អាមេរិក អង់គ្លេស និងបារាំងនៅក្នុងខែមេសា។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃច័ន្ទថាអាមេរិកបានដាក់ពង្រាយនាវាវាយប្រហារ USS Ross ដែលមានផ្ទុកមីស៊ីល Tomahawk ចំនួន២៨គ្រាប់នៅសមុទ្រមីឌីទែរ៉ាណេកាលពីចុងសប្តាហ៍មុន។ វាបានកើតឡើង បន្ទាប់ពីនាវាប្រយុទ្ធ USS Sullivans ធ្វើដំណើរទៅកាន់ឈូងសមុទ្រពែក និងបោះទីតាំងជាថ្មីរបស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B នៅមូលដ្ឋានទ័ពអាកាសក្នុងប្រទេសហ្គាតា។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថាការរៀបចំទាំងនេះ គឺជាភស្តុតាងចុងក្រោយបំផុតនៃគោលបំណងអាមេរិក ដើម្បីធ្វើការប្រកាសង្គ្រាម។ (RT)

,