អាមេរិកយល់ព្រមលក់គ្រាប់បែកជាង២០០០គ្រាប់តម្លៃជាង៤០លានដុល្លារ ឲ្យទៅគូវ៉ែត

ក្រសួងការបរទេសអាមេរិក បានប្រកាសសុក្រនេះថាអាមេរិកបានយល់ព្រមលក់គ្រាប់បែកជាង២០០០គ្រាប់តម្លៃ៤០,៤ដុល្លារ ឲ្យទៅរដ្ឋាភិបាលគូវ៉ែត។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា«ក្រសួងការបរទេសបានធ្វើការសម្រេចចិត្តយល់ព្រមលក់គ្រាប់ Mk ប្រភេទផ្សេងគ្នាតម្លៃ៤០,៤ដុល្លារ ឲ្យទៅគូវ៉ែត»។

សេចក្តីថ្លែងការណ៍ បានពន្យល់ថាគូវ៉េតនឹងទិញគ្រាប់បែកទម្ងន់៥០០ផោន Mk-82 ចំនួន១០២០គ្រាប់ គ្រាប់បែកទម្ងន់១០០០ផោន Mk-83 ចំនួន១០០២គ្រាប់ និងគ្រាប់បែកទម្ងន់២០០០ផោន Mk-84 ចំនួន៦០០គ្រាប់។

សេចក្តីថ្លែងការណ៍នេះ បាននិយាយថាគូវ៉ែតនឹងប្រើគ្រាប់ទាំងអស់នេះ ដើម្បីបំពាក់លើយន្តហោះ F/A-18 នៅពេលគូវ៉ែតធ្វើការពង្រីកសមត្ថភាពយោធារបស់ប្រទេស ដើម្បីប្រឆាំងការគម្រាមកំហែងបច្ចុប្បន្ន និងអនាគតនៅក្នុងតំបន់។

សេចក្តីថ្លែងការណ៍នេះ បានបន្ថែមថាសំណើទិញនេះនឹងរួមវិភាគទានដល់គោលនយោបាយការបរទេស និងសន្តិសុខជាតិអាមេរិក ដោយជួយធ្វើឲ្យប្រសើរដល់សន្តិសុខរបស់ដៃគូនៅក្នុងតំបន់ជាមួយកម្លាំងសំខាន់សម្រាប់ស្ថេរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ច។ (Sputnik)

,