អាមេរិកមានផែនការបំពាក់គ្រាប់បែកលើយន្តហោះ B-52

កងទ័ពអាកាសអាមេរិកកំពុងស្វះស្វែងកែប្រែយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-52 ដើម្បីសម្រួលការផ្ទុក និងការដឹកជញ្ជូនគ្រាប់បែក “mother of all bombs”។

គ្រាប់បែកនេះបានធ្វើការទម្លាក់កាលពីខែមេសា ឆ្នាំ២០១៧ នៅពេលយន្តហោះយោធាអាមេរិកបានទម្លាក់គ្រាប់បែក GBU-43/B MOAB លើជំរុំភេរវករនៅប្រទេសអាហ្វហ្គានីស្ថាន។ គ្រាប់បែកនេះត្រូវបានគេចាត់ទុកថាជាគ្រាប់បែកមិនមែននុយក្លេអ៊ែរដ៍ខ្លាំងបំផុតនៅក្នុងអាវុធអាមេរិក។ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ បានប្រើគ្រាប់បែកនេះក្នុងការប្រយុទ្ធ។

យោងតាមសំណើសម្រាប់ព័ត៌មាន បានចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា កងទ័ពអាកាសអាមេរិកកំពុងស្វះស្វែងរកព័ត៌មានពីឧស្សាហកម្មចំពោះប្រភពនានាថាអាចមានជំនាញ សមត្ថភាព និងបទពិសោធន៍ ដើម្បីបំពេញតម្រូវការគុណសម្បត្តិ​ សម្រាប់ដាក់ពង្រាយគ្រាប់បែកនេះនៅលើយន្តហោះ B-52 ចំណែកដ៍ចាស់នៃឧបករណ៍យោធានៅតែប្រើដោយអាមេរិក។ (Sputnik)