អាមេរិកព្រមានដាក់ទណ្ឌកម្មលើប្រទេសណាដែលហ៊ានទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400

លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថាទីក្រុងវ៉ាស៊ីងតុនប្រឆាំងការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 ដោយក្រុមសម្ព័ន្ធមិត្តរបស់ខ្លួននៅជុំវិញពិភពលោក។

ដំបូង រុស្ស៊ី និងតួរគី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីស្តីពីការលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដល់ទីក្រុងអង់ហ្គារ៉ាដែលធ្វើឲ្យមានការវាយប្រហារពីអាមេរិក ដែលបានគម្រាមដាក់ទណ្ឌកម្មប្រឆាំងទួរគី បើទួរគីនៅតែបន្តកិច្ចព្រមប្រៀងនេះ។

លោក នូរ៉េតទិន ខានីក្លី រដ្ឋមន្ត្រីការពារជាតិទួរគី បានឆ្លើយតបទៅការគម្រាមរបស់ទីក្រុងវ៉ាស៊ីងតុន ដោយព្រមានអាមេរិកប្រឆាំងការរារាំងបញ្ជូនយន្តហោះ F-35 ស្របតាមកិច្ចព្រមព្រៀង បើទួរគីមិនបោះបង់ចោលកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយរុស្ស៊ីស្តីពីការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដោយហៅការគម្រាមរបស់ទីក្រុងវ៉ាស៊ីងតុនថាជាការគម្រាមរក ប្រយោជន៍។ (Sputnik)

 

, ,