អាមេរិកផ្តល់ប្រាក់៤៨០លានដុល្លារសម្រាប់រៀបចំគំរូដើមអាវុធល្បឿនលឿនជាងសម្លេងលើកទី២

ក្រសួងការពារជាតិអាមេរិក បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថាកងទ័ពអាកាសអាមេរិកបានផ្តល់ប្រាក់៤៨០លានដុល្លារ ដល់ក្រុមហ៊ុនផលិតអាវុធ Lockheed Martin ដើម្បីចាប់ផ្តើមរៀបចំគំរូដើមអាវុធល្បឿនលឿនជាងសម្លេងលើកទី២។

សេចក្តីប្រកាសព័ត៌មាន បាននិយាយនៅថ្ងៃច័ន្ទថា«ថ្ងៃនេះ កងទ័ពអាកាសបានផ្តល់កិច្ចសន្យាទឹកប្រាក់៤៨០លានដុល្លារ ដល់ក្រុមហ៊ុន Lockheed Martin ដើម្បីចាប់ផ្តើមរៀបចំគំរូដើមអាវុធល្បឿនលឿនជាងសម្លេងលើកទី២។ កិច្ចសន្យានេះនឹងផ្តល់ការពិនិត្យរៀបចំគម្រោងសំខាន់ៗ ការសាកល្បង និងការគាំទ្រត្រៀមផលិតសម្រាប់អាវុធឆ្លើយតបបន្ទាន់។»

ក្រោមច្បាប់ការពារជាតិឆ្នាំ២០១៩ បានចុះហត្ថលេខាដោយលោកប្រធានាធិបតី ដូណល ត្រាំ កាលពីថ្ងៃច័ន្ទ អាមេរិកនឹងបង្កើនកម្មវិធីការពារមីស៊ីលល្បឿនលឿនជាងសម្លេងរបស់ខ្លួន និងផ្តល់របាយការណ៍ក្នុងរយៈពេល៩០ថ្ងៃ ដល់គណៈកម្មាធិការសភាសម្រាប់កិច្ចការការពារជាតិ។

នៅក្នុងខែមេសា កងទ័ពអាកាសអាមេរិក បានផ្តល់កិច្ចសន្យាទឹកប្រាក់៩៣០លានដុល្លារ ដល់ក្រុមហ៊ុន Lockheed Martin ដើម្បីអភិវឌ្ឍន៍គំរូដើមលើកដំបូងនៃអាវុធល្បឿនលឿនជាងសម្លេង។

អាវុធល្បឿនលឿនជាងសម្លេងនេះ គឺជាមីស៊ីល ដែលហោះបានខ្ពស់បំផុត ដែលមានល្បឿនលឿនជាងសម្លេងដល់ទៅ៥ដង។ ក្រុមមេបញ្ជាការជាន់ខ្ពស់មន្ទីរបញ្ចកោណ បានព្រមានថាអាមេរិកកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សតិចជាងរុស្ស៊ី និងចិនក្នុងវិស័យអាវុធល្បឿនលឿនជាងសម្លេងនេះ។ (Sputnik)