អាមេរិកប្រាប់ពួកឧទ្ទាមស៊ីរីកុំឲ្យពឹងពាក់លើការជួយរបស់ខ្លួន ខណៈកងទ័ពស៊ីរីរុលចូលទៅក្នុងតំបន់នីរតីរបស់ប្រទេស

កងទ័ពអាមេរិកបានព្រមានពួកឧទ្ទាមស៊ីរីថាខ្លួននឹងមិនជួយពួកឧទ្ទាមធ្វើឲ្យការវាយលុកទ្រង់ទ្រាយធំរបស់កងទ័ពស៊ីរីខកខាន ដែលកំពុងដណ្តើមកាន់កាប់ទឹកដីនៅតំបន់នីរតីរបស់ប្រទេសយ៉ាងឆាប់រហ័ស។

ក្នុងលិខិតមួយជូនក្រុមមេបញ្ជាការកងទ័ពសេរីស៊ីរី FSA ទីក្រុងវ៉ាស៊ីងតុនបានសរសេរថាខ្លួននឹងមិនធ្វើការសម្រេចចិត្តរបស់ខ្លួនលើ«ការរង់ចាំដោយសង្ឃឹមនៃការអន្តរាគមន៍យោធារបស់យើងទេ»។

សារនេះ អំពាវនាវដល់ពួកឧទ្ទាមឲ្យសម្រេចចិត្តសម្រាប់ខ្លួនឯងលើការឆ្លើយតបទៅនឹងកងទ័ពស៊ីរីរុលទៅមុខយ៉ាងលឿន ដែលបន្តការវាយប្រហាររបស់ខ្លួនគ្រប់គ្រងតំបន់នានានៅតាមព្រំដែនជាមួយប្រទេសហ្សកដង់ និងតំបន់ហ្គោឡេ ហៃគ្រប់គ្រង់ដោយអ៊ីស្រាអែល។

សារនេះ និយាយថា«យើងនៅក្នុងរដ្ឋាភិបាលអាមេរិកយល់លក្ខខណ្ឌការលំបាកដែលលោកអ្នកកំពុងជួបប្រទះ ហើយនៅតែផ្តល់យោបល់ដល់រុស្ស៊ី និងរបបស៊ីរីកុំឲ្យចាត់វិធានការយោធា ដែលរំលោភតំបន់គ្មានការប្រយុទ្ធគ្នា»។

មានកង្វល់ថាការវាយលុកថ្មីរបស់កងទ័ពស៊ីរីអាចទាញកងទ័ពអាមេរិកឲ្យចូលពាក់ព័ន្ធ ជាពិសេសកងទ័ពទាំងនោះបានដាក់ពង្រាយនៅមូលដ្ឋានយោធា អាល់ តាន់ហ្វ នៅតាមបណ្តោយព្រំដែនហ្សកដង់។ (RT)

,