អាមេរិកប្រជែងជាមួយការផ្តួចផ្តើមគំនិតផ្លូវមួយ ក្រវ៉ាត់មួយរបស់ចិន ជាមួយកម្មវិធីវិនិយោគអាស៊ី១១៣លានដុល្លារ

អាមេរិកកំពុងពង្រីកការខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដោយប្រើកម្មវិធីវិនិយោគថ្មីចំពោះការខ្វាយខ្វល់កាន់តែខ្លាំងឡើងនៅក្នុងទីក្រុងវ៉ាស៊ីងតុនអំពីគោលនយោបាយអភិវឌ្ឍក្រៅប្រទេសខ្លាំងក្លារបស់ចិន។

លោក ម៉ាយ ផូមភីអូ រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើទស្សនកិច្ចនៅអាស៊ានពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ នៅពេលលោកគ្រោងប្រកាសផែនការមូលនិធិសម្រាប់តំបន់។

«ទស្សនសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វីក» របស់លោក ផូមភីអូ នឹងបង្កើនការគាំទ្រហិរញ្ញវត្ថុ ដែលរដ្ឋាភិបាលអាមេរិកផ្តល់ដល់ប្រទេសនានានៅក្នុងតំបន់តាមរយៈសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍអន្តរជាតិអាមេរិក (USIDFC)។

ជាមួយប្រាក់១១៣លានដុល្លារអាមេរិកនៅក្នុងការវិនិយោគរដ្ឋាភិបាលផ្ទាល់ ផែនការនឹងបង្កើនគម្រោងចំណាយពិភពលោកសម្រាប់សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍ ដល់៦០ពាន់លានដុល្លារអាមេរិក ដែលអាចត្រូវបានប្រើផ្តល់ឲ្យបណ្តាក្រុមហ៊ុនឯកជនជាមួយកម្ចីសម្រាប់គម្រោងក្រៅប្រទេស។

ទង្វើនេះធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការផ្តួចផ្តើមគំនិតផ្លូវមួយ ក្រវ៉ាត់មួយដ៍មហិច្ឆិតារបស់ចិន ជាមួយគម្រោងដឹកជញ្ជូន និងអគ្គិសនីតម្លៃរាប់ពាន់លានដុល្លារ ដែលទីក្រុងប៉េកាំង បានប្រើការពារឥទ្ធិពលរបស់ខ្លួននៅតំបន់អាស៊ី និងក្រៅតំបន់អាស៊ី ហើយទំនងជាត្រូវធ្វើឲ្យមានការសង្ស័យពីទីក្រុងប៉េកាំង។ (South China Morning Post)

,