អាមេរិកប្រឆាំងការគម្រាមកំហែងអាវុធនុយក្លេអ៊ែររបស់លោក គឹម ជុងអ៊ុន ដោយប្រើផ្កាយរណប និងបណ្តាញសង្គម

អាមេរិកកំពុងអភិវឌ្ឍន៍រូបមន្តជាច្រើន ដើម្បីស៊ើបរកមើលសកម្មភាពអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើងដោយគួបផ្សំបច្ចេកវិទ្យាផ្កាយរណបជាមួយបណ្តាញសង្គម។

ក្រុមអ្នកស្រាវជ្រាវ កំពុងរួមផ្សំប្រព័ន្ធផ្កាយរណប និងបណ្តាញសង្គម ដើម្បីព្យាករការអភិវឌ្ឍនៅក្នុងប្រទេសកូរ៉េខាងជើងរបស់លោក គឹម ជុងអ៊ុន រួមមានគ្រឿងលំអអាវុធនុយក្លេអ៊ែរ និងកម្មវិធីអភិវឌ្ឍន៍អាវុធ។

ក្រុមការងារមកពីសាកលវិទ្យាល័យរដ្ឋការ៉ូឡាញណាខាងជើង បានសម្លឹងមើលទៅទិន្នន័យប្រព័ន្ធផ្កាយរណប និងបណ្តាញសង្គមពីខែសីហា ឆ្នាំ២០១៣ បន្ទាប់ពីទឹកជំនន់បានសម្លាប់មនុស្សចំនួន៨នាក់ និងបានបណ្តាលឲ្យខូចខាតជាច្រើននៅរដ្ឋកូឡូរ៉ាដូ។

ក្រុមការងារនេះបានស៊ើបអង្កេតថាតើវាអាចបញ្ជាក់ដោយត្រឹមត្រូវ ដែលរូបភាពបានបង្ហាញទឹកជំនន់ពីអវកាស ហើយដែលបានកត់ត្រាភូមិសាស្ត្រ។

ការស្រាវជ្រាវ ត្រូវបានផ្តល់មូលនិធិជាផ្នែកៗ ដោយរដ្ឋបាលសន្តិសុខអាវុធនុយក្លេអ៊ែរជាតិរបស់ក្រសួងថាមពលអាមេរិក។ (Express)

,