អាមេរិកប្រកាសអាសន្នចំពោះប្រតិបត្តិការកងនាវាអ៊ីរ៉ង់ដ៍ធំនៅមជ្ឈឹមបូព៌ា

ក្រុមមន្ត្រីអាមេរិក បាននិយាយថាកងឆ្មាំការពារបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ គ្រោងចាប់ផ្តើមធ្វើសមយុទ្ធដ៍ធំមួយនៅក្នុងឈូងសមុទ្រពែកក្នុងរយៈពេល៤៨ម៉ោងខាងមុខនេះ ដែលអាចសំដៅបង្ហាញសមត្ថភាពរបស់ខ្លួន ដើម្បីបិទច្រកសមុទ្រហូម៉ូស។

លោក វីលៀម អឺបេន អ្នកនាំពាក្យទីបញ្ជាការកណ្តាលអាមេរិក បានប្រាប់ CNN ថា«យើងដឹងពីការបង្កើនប្រតិបត្តិការកងនាវាអ៊ីរ៉ង់នៅក្នុងឈូងសមុទ្រអារ៉ាប់ ច្រកសមុទ្រហូម៉ូស និងឈូងសមុទ្រអូម៉ាន់។ យើងកំពុងឃ្លាំមើលវាយ៉ាងជិតដិត ហើយនឹងបន្តធ្វើការជាមួយក្រុមដៃគូរបស់យើង ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍ និងលំហូរពាណិជ្ជកម្មសេរីនៅក្នុងផ្លូវទឹកអន្តរជាតិ។»

ច្រកសមុទ្រហូម៉ូស គឺជាផ្លូវទឹកចេញចូលសំខាន់ជាយុទ្ធសាស្ត្រភ្ជាប់ពីឈូងសមុទ្រពែក ទៅសមុទ្រអារ៉ាប់ ដែលមានសារៈសំខាន់ដល់ការដឹកជញ្ជូន ហើយជាពិសេសសម្រាប់ការផ្គត់ផ្គង់ថាមពលពិភពលោក។

យោងតាមក្រុមមន្ត្រីអាមេរិក នៅពេលអាមេរិកមើលមិនឃើញសញ្ញាបន្ទាន់នៃចេតនាប្រទូស្តរាយពីអ៊ីរ៉ង់ទេ ការបង្ហាញកម្លាំងកងឆ្មាំការពារបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ មានព័ត៌មានសម្ងាត់យោធាអាមេរិក បានព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុផលសំខាន់នានា។ (CNN)

,