អាមេរិកបញ្ជូនរថយន្តធំចំនួន២៥០គ្រឿងជាមួយអាវុធធុនធ្ងន់ រថពាសដែក ទៅឲ្យពួកជីវពលឃឺដ

អាមេរិកកំពុងបន្តផ្តល់រថយន្តធំ អាវុធ និងរថពាសដែកជាច្រើនគ្រឿង ក្រោមក្របខណ្ឌប្រតិបត្តិការនៅខេត្តដៀ អេស ហ្ស័រ។

ប្រភពកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ Sputnik ថាអាមេរិកកំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងខេត្តដៀ អេស ហ្ស័រ។

មានមូលដ្ឋានយោធាអាមេរិកចំនួន៣កន្លែងនៅក្នុងតំបន់ ដែលអាមេរិកកាំងកំពុងពង្រឹងវត្តមានរបស់ខ្លួន។ កាលពី៤ថ្ងៃមុន អាមេរិកបានបញ្ជូនមកឲ្យយើង (SDF) នូវរថយន្តធំចំនួន២៥០គ្រឿងជាមួយរថពាសដែក Hummer អាវុធធុនធ្ងន់ និងរថយន្តពីរបាំង ជាផ្នែកមួយនៃប្រតិបត្តិការប្រឆាំងពួកភេរវកម្មនៅក្នុងខេត្តដៀ អេស ហ្ស័រ។ គ្រាប់រំសេវ និងរថពាសដែកអាមេរិកត្រូវបានដឹកតាមផ្លូវគោកចេញពីទឹកដីភាគខាងជើងអ៊ីរ៉ាក់ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនសេមែលកា ទៅកាន់តំបន់ខាងកើតខេត្តដៀ អេស ហ្ស័រ។

រហូតមកដល់ពេលនេះ អាមេរិកបានបញ្ជូនរថយន្តធំសរុប៤៨០០គ្រឿងជាមួយអាវុធ និងរថពាសដែក។ កាលពីសប្តាហ៍មុន លោកឧត្តមសេនីយ៍ អ៊ីហ្គោ កូណាសេនកូវ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បាននិយាយថាតំបន់តស៊ូរបស់ពួកភេរវកម្ម ត្រូវបានតាំងនៅក្នុងតំបន់នានាគ្រប់គ្រងដោយអាមេរិក។ ក្នុងការឆ្លើយតបចំពោះការអះអាងរបស់លោក ជេម ម៉ាតទីស រដ្ឋមន្ត្រីការពារជាតិអាមេរិកថាកងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF គឺជាអង្គការតែមួយគត់នៅពេលនេះ ដែលមានសមត្ថភាពកម្ទេចពួកភេរវកម្មនៅស៊ីរី។ (Sputnik)

,