អាមេរិកបញ្ចប់មូលនិធិសម្រាប់គម្រោងស្ថេរភាពស៊ីរី

ក្រុមមន្ត្រីអាមេរិក បាននិយាយថារដ្ឋបាលលោកត្រាំ កំពុងបញ្ចប់មូលនិធិសម្រាប់គម្រោងស្ថេរភាពស៊ីរី។

ក្រុមមន្ត្រី និយាយថារដ្ឋបាលលោកត្រាំបានបញ្ជាក់ប្រាប់សភានៅថ្ងៃសៅរ៍នេះថារដ្ឋបានលោកត្រាំ នឹងមិនចំណាយប្រាក់ប្រមាណ២០០លានដុល្លារ ដែលត្រូវបានគ្រោងសម្រាប់កម្មវិធីស៊ីរីទេ ហើយថាប្រាក់នេះ នឹងត្រូវបង្វែរទៅកម្មវិធីផ្សេងជំនួសវិញ។

យោងតាមក្រុមមន្ត្រី ការកាត់មូលនិធិនេះ នឹងជាការទូទាត់ច្រើនជាងដោយប្រាក់៣០០លានដុល្លារបន្ថែមសន្យាដោយក្រុមដៃគូចម្រុះ រួមមាន១០០លានដុល្លារ ពីអារ៉ាប់ ប៊ីសាអូឌិត។

ទង្វើរបស់ទីក្រុងវ៉ាស៊ីងតុន ត្រូវបានគេចាត់ទុកថាជាសញ្ញាថារដ្ឋបាកលោកត្រាំ កំពុងយកចិត្តទុកដាក់ការទាមទាររបស់លោកប្រធានាធិបតី ដូណល ត្រាំ បញ្ចប់ការជាប់ពាក់ព័ន្ធរបស់អាមេរិកនៅស៊ីរី ហើយកាត់បន្ថយការសន្យារបស់ខ្លួននៅទីនោះ។ រដ្ឋបាលលោកត្រាំ ក៍កំពុងតែងតាំងលោក ជេម ជេហ្វ្រេយ អ្នកកាទូតជើងចាស់ ធ្វើជាប្រេសិតពិសេសប្រចាំស៊ីរី។

(RT)

,