អាមេរិកបង្វឹកពួកជីវពលឲ្យត្រៀមធ្វើការវាយប្រហារភេរវកម្មនៅប៉ាល់មីរ៉ា

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថាក្រុមអ្នកជំនាញអាមេរិក កំពុងហ្វឹកហាត់ពួកជីវពលនៅស៊ីរី ដែលត្រូវបានគ្រោងធ្វើការវាយប្រហារភេរវកម្មនៅខេត្តប៉ាល់មីរ៉ារបស់ប្រទេសស៊ីរី។ ក្រសួងការពារជាតិរុស្ស៊ី ទទួលបានព័ត៌មានពីពួកអ្នកប្រយុទ្ធចាប់ខ្លួនបានដោយកងទ័ពស៊ីរី។

ពួកជីវពលត្រូវចាប់ខ្លួន បាននិយាយថាពួកគេបានមកពីក្រុមតោនៃក្រុមកងទ័ពខាងកើត ដែលមានសម្ព័ន្ធភាពជាមួយកងទ័ពសេរីស៊ីរី។ អ្នកប្រយុទ្ធប្រមាណ៥០០នាក់ត្រូវបានបោះទីតាំងនៅជំរុំកងជីវពល ដែលបានស្ថិតនៅក្បែរមូលដ្ឋានយោធាអាល់ តាន់របស់សម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយអាមេរិក។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថាពួកជីវពលត្រូវធ្វើការវាយប្រហារភេរវកម្មបន្តបន្ទាប់នៅក្នុងតំបន់ប៉ាល់មីរ៉ា ហើយធានាការធ្វើដំណើរឆ្លងកាត់របស់អ្នកប្រយុទ្ធប្រមាណ៣០០នាក់ ដើម្បីវាយដណ្តើមកាន់កាប់ទីក្រុងប៉ាល់មីរ៉ាក្នុងសប្តាហ៍ក្រោយនេះ។ ជីវពលម្នាក់ត្រូវចាប់ខ្លួន បាននិយាយថាពួកគេត្រូវបានបណ្តុះបណ្តាលដោយគ្រូអាមេរិក ហើយថាក្រុមនេះកំពុងទទួលបានអាវុធ និងគ្រាប់រំសេវ ពីមូលដ្ឋានទ័ពអាមេរិក។ (RT)

, , ,