អាមេរិកបង្កើនវត្តមានកងម៉ារិនរបស់ខ្លួននៅអូស្រ្តាលី ដើម្បីកម្ចាត់ការគម្រាមកំហែងរបស់ចិន

អាមេរិកបន្តបង្កើនវត្តមានយោធារបស់ខ្លួននៅអូស្រ្តាលី សំដៅប្រឆាំងការគម្រាមកំហែងពីប្រទេសចិន។ ជាមួយផែនការដាក់កងម៉ារិនចំនួន២៥០០នាក់នៅដាវីន វត្តមានយោធាអាមេរិកនៅតំបន់ប៉ាស៊ីហ្វីកបន្តពង្រីក។

ក្រសួងការពារជាតិអាមេរិក បាននិយាយថាវត្តមានកងទ័ពម៉ារិនអាមេរិកនៅអូស្រ្តាលី បានរីកប៉ោងឡើង តាំងពីការវិលជុំកងទ័ពចំនួន២៥០នាក់លើកដំបូង បានមកដល់ប្រទេសអូស្រ្តាលីនៅឆ្នាំ២០១២។ មានកងទ័ពម៉ារិនដូរវេនបច្ចុប្បន្នចំនួន១៥០០នាក់នៅដាវីនជាមួយអាវុធ និងយន្តហោះអាមេរិកមួយចំនួន។ ចំនួនកងទ័ពនេះត្រូវបានបង្កើនឡើងដល់២៥០០នាក់។

វត្តមានយោធាអាមេរិកចេះតែកើនឡើងពង្រីកទូទាំងតំបន់ប៉ាស៊ីហ្វីកដោយមានកងទ័ពម៉ារិនប្រមាណ២២០០០នាក់បានបោះទីតាំងនៅអូគីណាវ៉ារបស់ប្រទេសជប៉ុន ៧០០០នាក់នៅកោះហ្គាំ និង២៨៥០០នាក់នៅកូរ៉េខាងត្បូង។

កងទ័ពអាមេរិកក៍នឹងបូកបញ្ចូលនៅក្នុងសមយុទ្ធនៅពេលខាងមុខរបស់ប្រទេសអូស្ត្រាលី ហើយនឹងធ្វើសមយុទ្ធជាបន្តបន្ទាប់នៅប្រទេសហ្វីជី សាម៉ៅ កោះសូឡូម៉ុន ប៉ាពួ ញូវ គីនី តុងហ្គោ និងវ៉ាណៅទូ។ (RT)

,