អាមេរិកបង្កើតមូលដ្ឋានថ្មីជាច្រើនកន្លែង បញ្ជូនអាវុធធុនធ្ងន់ទៅកាន់តំបន់ម៉ាន់ប៊ីជ

អាមេរិកកំពុងបន្តការបង្កើតកម្លាំងយោធារបស់ខ្លួននៅតំបន់ម៉ាន់ប៊ីជ ក្នុងការឆ្លើយតបទៅនឹងការគម្រាមរបស់លោកប្រធានាធិបតីទួរគី តៃយ៉ិប អឺដូហ្គេន ដើម្បីសម្អាតតំបន់ឃឺដស៊ីរី។ ក្រុមប្រឹក្សាយោធាតំបន់ម៉ាន់ប៊ីជ បានបង្ហាញថាអាមេរិកបានបញ្ជូនអាវុធធុនធ្ងន់ ទៅកាន់តំបន់ម៉ាន់ប៊ីជ។

ប្រភពស្និតកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានប្រាប់ Sputnik ថាអាមេរិកបានចាប់ផ្តើមបង្កើនវត្តមានយោធារបស់ខ្លួននៅម៉ាន់ប៊ីជ ហើយបានបញ្ជូណអាវុធទៅកាន់តំបន់នោះ ក្នុងការឆ្លើយតបទៅនឹងសញ្ញាអំពីប្រតិបត្តិការជិនកើតឡើងរបស់ទីក្រុងអង់ហ្គារ៉ានៅក្នុងទីក្រុងម៉ាន់ប៊ីជ។

សារព័ត៌មាន Sputnik បានរាយការណ៍ថាពួកអ្នកប្រយុទ្ធរបស់ក្រុមប្រឹក្សាយោធាម៉ាន់ប៊ីជក្រោមបញ្ជារបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី បានបង្កើនវិធានការសន្តិសុខទ្វេដងនៅតាមព្រំដែនរបស់តំបន់ម៉ាន់ប៊ីជ។ លើសពីនេះ អាមេរិកបានបញ្ជូនរថពាសដែក និងអាវុធធុនធ្ងន់ ដល់ក្រុមប្រឹក្សាយោធាម៉ាន់ប៊ីជ។ (Sputnik)

, ,