អាមេរិកត្រូវការចំណាយថវិកាច្រើនលើប្រព័ន្ធការពារមីស៊ីសម្រាប់សន្តិសុខជាតិ

លោកប្រធានាធិបតី ដូណល ត្រាំ បានចាត់ទុកច្បាប់ចំណាយការពារជាតិថាជាបញ្ហាសន្តិសុខជាតិ ហើយគូសបញ្ជាក់មិនត្រឹមតែជាការផ្តល់ឲ្យការការពារជាតិដ៍ធំប៉ុណ្ណោះទេ ថែមទាំងបង្កើនមូលនិធិការពារមីស៊ីល។

ថវិកា១១៥០០លានដុល្លារបានបែងចែកឲ្យទីភ្នាក់ងារការពារមីស៊ីល ហើយចំនួនថវិកាដ៍ច្រើនសម្បើមនេះ មិនអាចគ្រប់គ្រាន់ធ្វើទំនើបកម្មប្រព័ន្ធការពារមីស៊ីលអាមេរិកពេញលេញទេ។

លោក ថូម៉ាស់ ខារ៉ាកូ នាយកទីភ្នាក់ងារការពារមីស៊ីល បាននិយាយថាមូលនិធិនេះគឺជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែបានគូសបញ្ជាក់ថាអាមេរិកត្រូវដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនៅអវកាស ហើយរួមបញ្ចូលប្រព័ន្ធទាំងនេះជាមួយប្រព័ន្ធតាំងលើដី និងសមុទ្រ ដើម្បីប្រឆាំងការគម្រាមកំហែងមីស៊ីលឲ្យបានពេញលេញ។

លោក ខារ៉ាកូ បានបន្ថែមថាបរិយាកាសគម្រាមកំហែងមីស៊ីលកំពុងកើនឡើងកាន់តែខ្លាំងឡើង ហើយនឹងធ្វើឲ្យកងទ័ពអាមេរិកជួបគ្រោះថ្នាក់។          (CNBC)