អាមេរិកដាក់ពន្ធថ្មីលើទំនិញនាំចូលរបស់ប្រទេសចិន

អាមេរិក និងចិន បានគ្រោងដាក់ពន្ធថ្មីតម្លៃ១៦ពាន់លានដុល្លារអាមេរិកលើទំនិញនាំចូលរបស់ខ្លួនទៅវិញទៅមកនៅថ្ងៃព្រហស្បតិ៍នេះ ថាជាសង្គ្រាមពាណិជ្ជកម្មសងសឹករបស់ផងខ្លួនកំពុងបន្តផ្ទុះឡើង។

ការចរចាជុំទី២ស្តីពីពន្ធនេះនឹងឃើញមានតម្លៃទំនិញសរុប៥០ពាន់លានដុល្លារអាមេរិកពីភាគីនីមួយៗ ដែលឥឡូវនេះនឹងត្រូវបង់ពន្ធ។

ភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចដ៍ធំបំផុតទាំងពីររបស់ពិភពលោក បានកើនឡើង ដោយធ្វើឲ្យប៉ះពាល់ដល់បណ្តាក្រុមហ៊ុន និងសេដ្ឋកិច្ចរបស់មហាយក្សសេដ្ឋកិច្ចទាំងពីរនេះ។

ការយកពន្ធនេះ ចូលជាធរមាន នៅពេលក្រុមមន្ត្រីអាមេរិក និងចិន ជួបចរចាគ្នានៅទីក្រុងវ៉ាស៊ីងតុន។

ក្រុមមន្ត្រីអាមេរិក និងចិន កំពុងជួបចរចាពាណិជ្ជកម្មកម្រិតទាបរយៈពេល២ថ្ងៃនៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែក្តីសង្ឃឹមតិចតួចសម្រាប់ការទម្លុះទម្លាយរបាំងពន្ធពាណិជ្ជកម្មនេះ។

ពន្ធអាមេរិកលើទំនិញនាចូលចិនតម្លៃ១៦ពាន់លានដុល្លារអាមេរិក នឹងចូលជាធរមាននៅម៉ោង១២ក្នុងទីក្រុងប៉េកាំង។ ពន្ធ២៥% ថ្មីនឹងប៉ះពាល់ដល់ទំនិញចិនប្រមាណ២៨០ប្រភេទ រួមមានផលិតផលគីមី ឧបករណ៍កសិកម្ម ម៉ូតូ និងខែ្សអាកាស។

ចិនគ្រោងសងសឹកជាមួយពន្ធ២៥% របស់ខ្លួនលើទំនិញអាមេរិកតម្លៃ១៦ពាន់លានដុល្លារអាមេរិក រួមមានធ្យូងថ្ម ឧបករណ៍ពេទ្យ រថយន្តតូច និងរថយន្តក្រុង។

ទង្វើនេះនឹងបញ្ចប់ពន្ធបន្តបន្ទាប់លើទំនិញចិនតម្លៃ៥០ពាន់លានដុល្លារអាមេរិក ដែលអាមេរិកគ្រោងយកពន្ធ។ (BBC)

,