អាមេរិកដាក់ពង្រាយយន្តហោះ៤គ្រឿង និងកងទ័ព១៥០នាក់ នៅតំបន់ខាងលិចអ៊ុយក្រែន

កងទ័ពអាកាសអាមេរិក បាននិយាយថាយន្តហោះទាំងនេះត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ជាផ្នែកមួយនៃយុទ្ធសាស្ត្រអាមេរិកការពារសម្ព័ន្ធមិត្តអឺរ៉ុប លើកកម្ពស់សន្តិសុខនៅតំបន់អឺរ៉ុបខាងកើត និងបង្កើនកម្រិតយល់ដឹងខាងយោធារវាងសម្ព័ន្ធមិត្ត និងដៃគូ។

កងទ័ពអាកាសអាមេរិក ក៍បានអួតអាងថាការដាក់ពង្រាយនេះនឹងជួយរួមបញ្ចូលសមត្ថភាពបន្ថែម លើកកម្ពស់អន្តរភាពអាចប្រតិបត្តិការបាន និងធានាសន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់។

យន្តហោះទាំងនេះកំពុងត្រូវបានប្រើក្នុងការធ្វើសមយុទ្ធយោធា ដែលបានចាប់ផ្តើមពីថ្ងៃទី៤-១៦ ខែមិថុនា។

កិច្ចសហប្រតិបត្តិការយោធារវាងអ៊ុយក្រែន អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ បានពង្រីក បន្ទាប់ពីរដ្ឋប្រហារនៅក្នុងខែកុម្ភះ ឆ្នាំ២០១៤។ សម្ព័ន្ធមិត្តបានផ្តល់ជំនួយហ្វឹកហាត់ ឧបករណ៍យោធាតម្លៃរាប់រយលានដុល្លារអាមេរិក ចាប់ពីរថយន្តប្រយុទ្ធ និងដ្រូន ដល់ប្រព័ន្ធរ៉ាដា កាំភ្លើងបាញ់ស៊ីប និងមីស៊ីលបាញ់រថក្រោះ។ កាលពីខែមុន អ៊ុយក្រែនបានទទួលឧបករណ៍យោធាតម្លៃជាង៤០លានដុល្លារអាមេរិក ពីអាមេរិក អង់គ្លេស កាណាដា និងលីតួនី។

ទីក្រុងម៉ូស្គូបានសម្តែងការព្រួយបារម្ភអំពីកាបង្កើនកម្លាំងយោធាអង្គការណាតូនៅតាមបណ្តោយព្រំដែនខាងលិចរបស់ប្រទេសរុស្ស៊ី។ (Sputnik)

,