អាមេរិកដាក់ទណ្ឌកម្មអ៊ីរ៉ង់ ដែលបានព្យួរក្រោមកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ

រដ្ឋបាលលោកត្រាំ បានដាក់ទណ្ឌកម្មពាណិជ្ជកម្មអ៊ីរ៉ង់ជុំទីមួយជាថ្មីនៅថ្ងៃអង្គារ៍នេះ ដែលត្រូវបានព្យួរក្រោមកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរឆ្នាំ២០១៥ ដោយដកខ្លួនចេញពីបណ្តាប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ បណ្តាប្រទេសអឺរ៉ុប ដែលជាភាគីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរនេះ បាននិយាយថាពួកគេនឹងការពារក្រុមហ៊ុនរបស់ផងខ្លួនពីការសងសឹកផ្លូវច្បាប់ និងធ្វើការរក្សាការចូលទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសអ៊ីរ៉ង់ និងការនាំចេញប្រេង និងឧស្ម័នបន្តរបស់ខ្លួន ដែលបង្កើតការចែករំលែកប្រាក់ចំណូលដ៍ធំរបស់ខ្លួន។

សេចក្តីថ្លែងការណ៍ពីសហភាពអឺរ៉ុប ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ បាននិយាយថាកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ ធានាថាកម្មវិធីអ៊ីរ៉ង់នៅតែជាកម្មវិធីសន្តិភាពយ៉ាងពិតប្រាកដ។

លោកប្រធានាធិបតី ដូណល ត្រាំ និងលោកប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រ៉ូហានី នឹងជួបគ្នានៅពេលណាមួយឆាប់ៗនេះ ដូច្នេះ មេដឹកនាំទាំងពីរបានប្រកាសបើកចំហការចរចា។ លោក ត្រាំ បាននិយាយថាអ៊ីរ៉ង់ត្រូវផ្លាស់ប្តូរគោលនយោបាយ និងទង្វើរបស់ខ្លួនសម្រាប់ការលើកទណ្ឌកម្ម ហើយលោក រ៉ូហានី បាននិយាយថាអាមេរិកនឹងត្រូវបានរៀបចំពិភាក្សាការទូទាត់សងបំណុលសម្រាប់រយៈពេលជាច្រើនទសវត្សរ៍នៃការអន្តរាគមន៍នៅអ៊ីរ៉ង់។ (WP)

,