អាមេរិកដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយសារការលម្អៀង

អាមេរិកបានដកខ្លួនចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយហៅក្រុមប្រឹក្សានេះថាជា«ទឹកស្អុយនៃការលម្អៀងនយោបាយ»។

លោកស្រី នីគី ហាលី ប្រេសិតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយថាអង្គការដែលលាក់ពុត និងបម្រើខ្លួនឯងធ្វើការសើចចម្អកអំពីសិទ្ធិមនុស្ស។

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវត្រូវបានរិៈគន់ចំពោះការអនុញ្ញាតឲ្យប្រទេសជាច្រើនមានរបាយការណ៍រំលោភសិទ្ធិមនុស្សធ្វើជាសមាជិក។

ប៉ុន្តែក្រុមសកម្មជន បាននិយាយថាទង្វើអាមេរិកអាចប៉ះពាល់ដល់ការខំប្រឹងប្រែងត្រួតពិនិត្យ និងដោះស្រាយការរំលោភសិទ្ធិមនុស្សនៅជុំវិញពិភពលោក។

លោកស្រី ហាលី បានប្រកាសបំណងរបស់ប្រទេសលោកស្រីចាកចេញពីក្រុមប្រឹក្សានសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅសន្និសីទកាសែតរួមជាមួយលោក ម៉ាក ផូមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបានហៅក្រុមប្រឹក្សានេះថាជាអ្នកការពារសិទ្ធិមនុស្សដ៍ទនើខ្សោយ។

លោក អេនតូនីញ៉ូ ហ្គូធ័ររ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងថាលោកចង់ឲ្យអាមេរិកស្ថិតនៅក្នុងក្រុមប្រឹក្សានេះខ្លាំងណាស់។

លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូសេន ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានហៅការដកខ្លួនរបស់អាមេរិកនេះថាជាការស្រងាកចិត្ត។ (BBC)

,