អាមេរិកជ្រើសរើសគោលនយោបាយអាណានិគមបែបថ្មីនៅស៊ីរី ដើម្បីដណ្តើមគ្រប់គ្រងលើធនធានរបស់ស៊ីរី

លោក វ៉ាស៊ីលី ណេបេនហ្សៀ ប្រេសិតរុស្ស៊ីប្រចាំអង្គការ UN បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការ UN នៅថ្ងៃពុធនេះថាទីក្រុងវ៉ាស៊ីងតុនអនុវត្តន៍គោលនយោបាយអាណានិគមបែបថ្មី សំដៅបំបែកប្រទេសស៊ីរី ហើយដណ្តើមគ្រប់គ្រងធនធានរបស់ប្រទេសស៊ីរី។

លោក ណេបេនហ្សៀ បានបញ្ជាក់ថាអាមេរិកបន្តគៅលនយោបាយអាណានិគមបែបថ្មីរបស់ខ្លួន សំដៅបំបែកបំបាក់ប្រទេសស៊ីរី នៅពេលសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកគាំទ្រការបង្កើតអ្នកជំនួសរដ្ឋាភិបាលស្មោះត្រង់ នៅពេលលោកបានស្តីបន្ទោសសកម្មភាពរបស់ទីក្រុងវ៉ាស៊ីងតុននៅក្នុងប្រទេសខ្ទីខ្ទាំដោយសង្គ្រាមនេះ។

លោក ណេបេនហ្សៀ ក៍បានទាក់ទាញការយកចិត្តទុកដាក់ចំពោះរឿងពិតថាសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកពង្រីកវត្តមានយោធារបស់ខ្លួននៅស៊ីរីដោយបង្កើតមូលដ្ឋានថ្មីៗជាច្រើន និងពង្រឹងកងកម្លាំងរបស់ខ្លួន។

លោក ណេបេនហ្សៀ បានបញ្ជាក់ថាវាកំពុងបញ្ជាក់ច្បាស់ណាស់ថាសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកប៉ុនប៉ងគ្រប់គ្រងទឹកដីស៊ីរី និងទទួលបានការគ្រប់គ្រងលើធនធាននានារបស់ប្រទេសស៊ីរី។ (RT)