អាមេរិកចំណាយប្រាក់៩២៨លានដុល្លារសម្រាប់ផលិតអាវុធល្បឿនលឿនជាងសម្លេង

មន្ទីរបញ្ចកោណបានផ្តល់កិច្ចសន្យាកងទ័ពអាកាសអាមេរិកតម្លៃ៩២៨លានដុល្លារដល់ក្រុមហ៊ុន Lockheed Martin សម្រាប់ផលិតអាវុធវាយប្រហារល្បឿនលឿនជាងសម្លេងមិនកំណត់ចំនួននៅក្នុងខែមេសា។ កិច្ចសន្យាមួយតម្លៃរាប់លានដុល្លារ ក្រុមហ៊ុន Lockheed នឹងត្រូវទទួលខុសត្រូវចំពោះការរៀបចំប្លង់ វិស្វកម្ម ការរួមបញ្ចូលអាវុធ និងការគាំទ្រពស្តុភារ។

អាវុធល្បឿនលឿនជាងសម្លេងនេះ គឺជាមីស៊ីល ដែលហោះហើររយៈចម្ងាយខ្ពស់យ៉ាងតិច៥ដងលឿនជាងល្បឿនសម្លេង។ អាវុធល្បឿនលឿនជាងសម្លេងនេះអាចហោះហើរបានប្រហែលមួយម៉ាយក្នុងមួយវិនាទី។

លោកឧត្តមសេនីយ៍ ចន ហាយថេន មេបញ្ជាការអាវុធនុយក្លេអ៊ែរកំពូលរបស់អាមេរិក បានព្រមានថាអាមេរិកត្រូវបានធ្វើឲ្យស្មុគស្មាញនៅក្នុងជម្លោះពាណិជ្ជកម្មកាន់តែខ្លាំងឡើងជាមួយចិន ហើយនៅពេលសហគមន៍សន្តិសុខជាតិ ព្រមានថារុស្ស៊ីកំពុងបន្តវាយប្រហារការបោះឆ្នោតអាមេរិក។

លោក ហាយថេន ដែលបានហៅរុស្ស៊ីថាជាការគម្រាមកំហែងសំខាន់បំផុតដល់អាមេរិក បានពិពណ៌នាសេណារីយោមិនល្អសម្រាប់កងទ័ពអាមេរិកប្រឈមមុខប្រឆាំងនឹងអាវុធល្បឿនលឿនជាងសម្លេងនៅដើមឆ្នាំនេះ។ (CNBC)