អាមេរិកចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មដ៍ធំបំផុតក្នុងប្រវត្តិសាស្ត្រ ចិនបង្ខំចិត្តសងសឹក

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន និយាយថាចិនគ្មានជម្រើស ក្រៅពីវាយបក បន្ទាប់ពីអាមេរិកបានចាប់ផ្តើមធ្វើសង្គ្រាមពាណិជ្ជកម្មដ៍ធំបំផុតក្នុងប្រវត្តិសាស្ត្រសេដ្ឋកិច្ច នៅពេលការយកពន្ធ២៥% របស់ទីក្រុងវ៉ាស៊ីងតុនលើទំនិញនាំចូលរបស់ចិនចូលជាធរមាន។

សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន បានសរសេរថា«នៅថ្ងៃទី៦ ខែកក្កដានេះ អាមេរិកបានចាប់ផ្តើមយកពន្ធ២៥% លើទំនិញនាំចូលចិនតម្លៃ៣៤០០០លានដុល្លារអាមេរិក។ អាមេរិកបានរំលោភច្បាប់ពាណិជ្ជរបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយបានចាប់ ផ្តើមធ្វើសង្គ្រាមពាណិជ្ជកម្មដ៍ធំបំផុតក្នុងប្រវត្តិសាស្ត្រសេដ្ឋកិច្ចបច្ចុប្បន្ន។

ពន្ធ២៥% ថ្មីរបស់រដ្ឋបាលលោកត្រាំដាក់លើទំនិញនាំចូលចំនួន៨១៨ប្រភេទតម្លៃ៣៤០០០លានដុល្លារអាមេរិក។ ពន្ធនេះគឺជាដំណាក់កាលដំបូងបានគម្រាមកំហែងដោយអាមេរិកលើទំនិញចិនតម្លៃសរុប៤៥០០០០លានដុល្លារអាមេរិក។

ចិនបានព្រមានថានៅពេលចិនបានសន្យាមិនបាញ់គ្រាប់ដំបូង ឥឡូវនេះ ចិននឹងត្រូវបានបង្ខំចិត្តវាយបក ដើម្បីការពារផលប្រយោជន៍សំខាន់របស់ខ្លួន។ ទីក្រុងប៉េកាំងបានសន្យាជំរាបជូនអង្គការពាណិជ្ជកម្មពិភពលោក ហើយធ្វើការជាមួយប្រទេសដទៃទៀត ដើម្បីរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មសេរី និងពហុភាគី។ (RT)

,