អាមេរិកគិតលក់ប្រព័ន្ធការពារមីស៊ីល THAAD ឲ្យឥណ្ឌា ដើម្បីបំផ្លាញកិច្ចព្រមព្រៀងប្រព័ន្ធការពារមីស៊ីល S-400 ជាមួយរុស្ស៊ី

ការលក់ប្រព័ន្ធការពារមីស៊ីលទំនើបពីរុស្ស៊ី គូសបញ្ជាក់ការពឹងផ្អែកបន្តរបស់ឥណ្ឌាលើគ្រឿងសព្វាវុធយោធារុស្ស៊ី នៅចំពេលដែលអាមេរិកកំពុងព្យាយាមបង្កើនការលក់អាវុធរបស់ខ្លួន ដល់ប្រទេសឥណ្ឌា។

កាសែត Economic Times បានសរសេរថាអាមេរិកអាចព្យាយាមដកឥណ្ឌាចេញពីកិច្ចព្រមព្រៀងទិញប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ី។

យោងតាមកាសែត daily អាមេរិកអាចដាក់បញ្ហាប្រព័ន្ធការពារមីស៊ីលនេះលើរបៀបវារៈនៃការចរចានៅពេលខាងមុខជាមួយឥណ្ឌា នៅពេលរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ប្រទេសឥណ្ឌាមកដល់ទីក្រុងវ៉ាស៊ីងតុននៅថ្ងៃទី៦ ខែកក្កដា។

ជម្រើសដាក់លើតុនឹងមានសម្រាប់ឥណ្ឌា ដើម្បីជ្រើសរើសសម្រាប់ប្រព័ន្ធការពារមីស៊ីល THAAD ដែលមានប្រសិទ្ធភាពខ្ពស់ នៅពេលប្រើប្រឆាំងមីស៊ីលរយៈចម្ងាយឆ្ងាយ។

ការទិញប្រព័ន្ធការពារមីស៊ីល S-400 របស់ឥណ្ឌាពីរុស្ស៊ី ទទួលបានភាពបន្ទាន់បន្ថែមឥឡូវនេះ ដែលសភាអាមេរិកកំពុងពិចារណាបង្កើតច្បាប់ដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតគ្រឿងសព្វាវុធការពារជាតិរុស្ស៊ី ដែលអាចប៉ះពាល់ដល់ការទទួលបានអាវុធរុស្ស៊ី ពីអតិថិជនបរទេស។ (Sputnik)

 

, ,