អង្គការ UN ៖ ពួកជីវពលរដ្ឋអ៊ីស្លាម៣០០០០នាក់កំពុងស្ថិតនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់

របាយការណ៍របស់ អង្គការ UN បាននិយាយថាពួកជីវពលរដ្ឋអ៊ីស្លាម IS រវាង២០០០០នាក់ និង៣០០០០នាក់ នៅតែស្ថិតក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ទោះបីជាក្រុមនេះបានបរាជ័យដ៍ធំធេងយ៉ាងណាក៍ដោយ។

របាយការណ៍នេះ បានបញ្ជាក់ថានៅពេលពួកអ្នកប្រយុទ្ធ អ្នករៀបចំផែនការ និងមេបញ្ជាការ ត្រូវបានសម្លាប់ សមាជិករដ្ឋអ៊ីស្លាមមួយចំនួនបន្តនៅធ្វើសកម្មភាពយោធាយ៉ាងពេញលេញ។

របាយការណ៍ បានបន្ថែមថាក្នុងចំណោមអ្នកប្រយុទ្ធទាំងនេះ មានសមាសភាពសំខាន់របស់ពួកអ្នកប្រយុទ្ធភេរវករបរទេសសកម្មច្រើនរាប់ពាន់នាក់។

នៅឆ្នាំ២០១៤ នៅពេលរដ្ឋអ៊ីស្លាមបានដណ្តើមកាន់កាប់តំបន់ដ៍ធំធេងរបស់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ ហើយបានប្រកាសបង្កើតការិយាល័យរបស់ព្រះចៅកាលិហ្វ នៅពេលប្រជាពលរដ្ឋជាង១០លាននាក់បានរស់នៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

ក្រុមរដ្ឋអ៊ីស្លាមនេះត្រូវបានកម្ចាត់ដោយយោធានៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ក្នុងអំឡុងឆ្នាំ២០១៧។ (BBC)

, ,