អង្គការ UN ៖ កូរ៉េខាងជើងមិនបានបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរទេ

ទីភ្នាក់ងារឃ្លាំមើលអាវុធនុយក្លេអ៊ែរអង្គការ UN មានការព្រួយបារម្ភយ៉ាងខ្លាំងថាកូរខាងជើងបន្តអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

របាយការណ៍កាលពីថ្ងៃច័ន្ទពីទីភ្នាក់ងារថាមពលអាតូម៉ិកអន្តរជាតិ IAEA កត់សម្គាល់ថាដោយមិនបានចូលទៅដល់ទីតាំងអាវុធកូរ៉េខាងជើងផ្ទាល់ ព័ត៌មានរបស់ខ្លួនត្រូវបានកំណត់ ដូច្នេះ ទីភ្នាក់ងារអាវុធនុយក្លេអ៊ែរអង្គការ កំពុងត្រួតពិនិត្យមើលកម្មវិធីនេះតាមរយៈរូបភាពផ្កាយរណបប្រមូលជាញឹកញាប់បំផុតនេះ។

របាយការណ៍មានបញ្ជីលម្អិតនៃសកម្មភាពទាក់ទងអាវុធនុយក្លេអ៊ែរ។ ទីភ្នាក់ងារនេះ ជឿជាក់ថាកំពុងដំណើរការក្នុងប៉ុន្មានខែថ្មីៗនេះនៅមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រអាវុធនុយក្លេអ៊ែរយ៉ុងប៊ីយ៉ុន ដែលជាទីតាំងអាវុធនុយក្លេអ៊ែរដ៍ធំបំផុតរបស់ប្រទេសកូរ៉េខាងជើង។

លោក ម៉ាយ ផូមភីអូ រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រាប់គណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាមេរិកនៅខែកក្កដាថារបបកូរ៉េខាងជើងនៅតែកំពុងផលិតគ្រឿងបំផ្ទុះបរមាណូ ប៉ុន្តែលោកមិនបានផ្តល់សេចក្តីលម្អិតទៀតទេ។ (CNN)

,