អង្គការណាតូដាក់ពង្រាយកងទ័ពបន្ថែមនៅអឺរ៉ុបខាងកើត ដើម្បីប្រឆាំងការគម្រាមកំហែងរបស់រុស្ស៊ី

រុស្ស៊ីព្រួយបារម្ភអំពីការបង្ហាញកម្លាំងសាច់ដុំយោធាកាន់តែខ្លាំងឡើងរបស់អង្គការណាតូជាប់ព្រំដែនរបស់ខ្លួន។ ទង្វើបែបនេះពោរពេញទៅដោយការបង្កើនភាពតានតឹងដ៍គ្រោះថ្នាក់រវាងអតីតសត្រូវសង្គ្រាមត្រជាក់។

កាសែត Die Welt បានរាយការណ៍ថាអង្គការណាតូមានផែនការបង្កើនកម្លាំងកងទ័ពបម្រុងចំនួន៣០០០០នាក់ បួកជាមួយយន្តហោះប្រយុទ្ធ និងនាវាចម្បាំងរាប់រយគ្រឿងត្រៀមសម្រាប់ការដាក់ពង្រាយបន្ទាន់ក្នុងព្រឹត្តិការណ៍នៃការវាយប្រហាររបស់រុស្ស៊ី។

យោងតាមកាសែត Die Welt កងកម្លាំងបម្រុងនឹងត្រូវបានបន្ថែមលើកងកម្លាំងប្រតិកម្មអង្គការណាតូចំនួន២០០០០នាក់នៅអឺរ៉ុប ដែលអាចត្រូវបានគេដាក់ពង្រាយក្នុងរយៈពេល៣០ថ្ងៃ។

អាមេរិកបានស្ថិតនៅពីក្រោយគំនិតសម្រាប់កងកម្លាំងបម្រុងជាមួយអាល្លឺម៉ង់ បានដើរតួនាទីនាំមុខនៅក្នុងរបៀបក្បួនទ័ពប្រយុទ្ធថ្មី។ (Sputnik)

, ,