អង់គ្លេសវិនិយោគ២៧០០លានដុល្លារអាមេរិកក្នុងកម្មវិធីយន្តហោះប្រយុទ្ធខ្យល់ព្យុះ

សេចក្តីត្រូវការសម្រាប់កម្មវិធីយន្តហោះប្រយុទ្ធអង់គ្លេសថ្មីមួយបានលេចឡើង បន្ទាប់ពីអង់គ្លេសត្រូវបានបដិសេធពីគម្រោងអវកាសអឺរ៉ុប។

លោក ហ្គាវីន វីលៀមសុន រដ្ឋមន្ត្រីការពារជាតិអង់គ្លេស បានប្រកាសនៅថ្ងៃច័ន្ទថាអង់គ្លេសនឹងវិនិយោគប្រាក់២៧០០០លានដុល្លារអាមេរិកក្នុងការអភិវឌ្ឍយន្តហោះប្រយុទ្ធថ្មីមួយនៅឆ្នាំ២០២៥។

លោក វីលៀមសុន បានបង្ហាញផែនការផ្លូវការសម្រាប់ការអភិវឌ្ឍយន្តហោះចម្បាំងខ្យល់ព្យុះនេះនៅកន្លែងសម្តែងយន្តហោះអន្តរជាតិនៅថ្ងៃច័ន្ទ ជាមួយមូដែលទំហំពេញរបស់យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន ដែលនឹងដាក់ឲ្យប្រើប្រាស់ក្នុងរយៈពេលមិនដល់២០ឆ្នាំទេ។

លោក វីលៀមសុន បាននិយាយថាយន្តហោះចម្បាំងនឹងមានសមត្ថភាពធ្វើប្រតិបត្តិការយោធាដោយមានមនុស្សបើក ឬគ្មានមនុស្សបើក ហើយកម្មវិធីនេះសំដៅធានាថាអង់គ្លេសនៅតែជាមេដឹកនាំពិភពលោកនៃអវកាសការពារជាតិ និងឧស្សាហកម្ម បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប។

លោក វីលៀមសុន បានបញ្ជាក់ថា«អង់គ្លេសគឺជាមេដឹកនាំក្នុងយន្តហោះប្រយុទ្ធរយៈពេល១០០ឆ្នាំជាមួយជំនាញ និងបច្ចេកវិទ្យាដែលជាការចង់បានរបស់ពិភពលោក។ បច្ចុប្បន្ន យើងបង្ហាញថាយើងត្រូវបានសម្រេចចិត្តធ្វើឲ្យប្រាកដប្រជាថាអង់គ្លេសស្ថិតនៅរបៀបនោះ។»

(Sputnik)