ហ្វីលីពិនមិនបញ្ឈប់ការទិញអាវុធរុស្ស៊ីដោយការគាបសង្កត់របស់អាមេរិកទេ

ហ្វីលីពិននឹងមិនបញ្ឈប់ការទិញអាវុធពីទិក្រុងម៉ូស្គូទេ ទោះបីការគាបសង្កត់ពីអាមេរិក លោក អាឡេន ភីធើ ខាយ៉េតាណូ រដ្ឋមន្ត្រីការបរទេសហ្វីលីពិន បាននិយាយក្នុងការឆ្លើយតបទៅនឹងរបាយការណ៍ថាទីក្រុងវ៉ាស៊ីងតុនអាចធ្វើការដាក់ទណ្ឌកម្មចំពោះកិច្ចព្រមព្រៀងអាវុធជាមួយរុស្ស៊ី។

លោក ខាយ៉េតាណូ បាននិយាយនៅថ្ងៃព្រហស្បតិ៍ក្នុងប្រទេសសឹង្ហបូរីនៅកិច្ចប្រជុំរបស់លោកឃាមួយលោក ហ្សឺហ្គេយ ឡាវរ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីថា«ខ្ញុំមិនគិតថាយើងនឹងបោះបង់វាចោលទេ។ វានឹងសាកល្បងដំណោះស្រាយរបស់យើងចំពោះគោលនយោបាយការបរទេសឯករាជ្យ។»

ប្រទេសរុស្ស៊ី និងហ្វីលីពិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការយោធាកាលពីឆ្នាំមុន ហើយលោក រ៉ូឌ្រីហ្គោ ឌូធើតេ ប្រធានាធិបតីហ្វីលីពិន បានពិនិត្យមើលការប្រគល់អាវុធ Kalashnikov ប្រមាណ៥០០០ដើម ដែលបានផ្តល់ដោយទីក្រុងម៉ូស្គូ។

ហ្វីលីពិនត្រូវការអាវុធថ្មីប្រយុទ្ធប្រឆាំងពួកឧទ្ទាមបះបោរអ៊ីស្លាម និងការកើនឡើងនៃអំពើភេរវកម្មក្នុងស្រុក។ រយៈពេល២ឆ្នាំកន្លងមក អាមេរិកបានលុបចោលការដឹកជញ្ជូនអាវុធជាង២៥០០០ដើម ដល់ទីក្រុងម៉ានីល ដោយលើកយកការរំលោភសិទ្ធិមនុស្ស ហើយហ្វីលីពិន បានចាប់ផ្តើមស្វះស្វែងរកទីផ្សារអាវុធថ្មី។

យោងតាមកិច្ចព្រមព្រៀងចុះហត្ថលេខា រុស្ស៊ីនឹងដឹកជញ្ជូនមីស៊ីលប្រឆាំងរថក្រោះ និងយានយោធា ដល់ហ្វីលីពិន។ រដ្ឋាភិបាលហ្វីលីពិនក៍កំពុងរកជម្រើសទិញរថពាសដែក នាវាល្បាត នាវាមុជទឹក និងឧទ្ធម្ភាគចក្រ ពីរុស្ស៊ី។ (RT)

, ,