ស្ថានភាពអាវុធការពារជាតិចិនកាន់តែខ្លាំងឡើង

លោក ម៉ាហ្សែល លេត្រេ អតីតអនុរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបន្ទុកចារកម្ម បាននិយាយថាបក្សកុម្មុយនីស្តចិនប្រើយុទ្ធសាស្ត្រនយោបាយ ហិរញ្ញវត្ថុ និងយោធា ដើម្បីបង្កើត និងធ្វើឲ្យវត្តមានរបស់ខ្លួននៅតាមប្រទេសនានារឹងមាំនៅក្នុងតំបន់ និងពិភពលោក។ ប្រតិបត្តិ ការឥទ្ធិពល គឺជាឧបករណ៍តែមួយដែលចិនដាក់ពង្រាយធ្វើជាផ្នែកមួយនៃការខំប្រឹងប្រែងដ៍ធំធេង ដើម្បីពង្រីក និងបង្កើន។

លោក លេត្រេ បានបញ្ជាក់ថាចិន គឺជាប្រទេសមួយដែលមានថវិកាការពារជាតិធំទី២របស់ពិភពលោក កងទ័ពជើងគោកដ៍ច្រើនបំផុត កងទ័ពអាកាសធំទីបីនៅក្នុងពិភពលោក នាវាចម្បាំង៣០០គ្រឿង រួមមាននាវាមុជទឹកជាង៦០គ្រឿង។ ទាំងអស់នេះគឺស្ថិតនៅក្នុងដំណើរការនៃការធ្វើទំនើបកម្ម និងការធ្វើឲ្យប្រសើរឡើង។

ចិនបានបង្ហាញនាវាផ្ទុកយន្តហោះចម្បាំងទម្ងន់៥០០០០តោនផលិតក្នុងស្រុកលើកដំបូងនៅក្នុងខែឧសភា។ នាវាថ្មីនេះនឹងលើកកម្ពស់អំណាចយោធារបស់ចិននៅក្នុងតំបន់។ តែក្រុមអ្នកជំនាញ បាននិយាយថាយន្តហោះថ្មីនេះនៅតែស្ថិតនៅពីក្រោយនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក។

នៅពេលជាមួយគ្នានេះ ចិនបានបង្កើតមូលដ្ឋានយោធានៅតាមមហាសមុទ្រឥណ្ឌា ដែលលាតសន្ធឹងដល់ប្រទេសឌីជីបូទី ដែលចិនបានដាក់ពង្រាយនាវាចម្បាំង២គ្រឿងផ្ទុកកងទ័ពចំនួនច្រើន ដល់មូលដ្ឋានយោធាក្រៅប្រទេសរបស់ខ្លួន។

លោក ស៊ូសាន ថនតុន ឧបការរីស្តីទីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចអាស៊ីខាងកើត និងប៉ាស៊ីហ្វីក បាននិយាយថាអាមេរិកអាចគាបសង្កត់ចិនឲ្យចរចាជាមួយប្រទេសក្នុងតំបន់អំពីជម្លោះដណ្តើមទឹកដីនៅសមុទ្រចិនខាងត្បូង។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចិនបានសាងសង់កោះសិប្បនិម្មិតមួយចំនួននៅសមុទ្រចិនខាងត្បូងជាមួយការតម្លើងមូលដ្ឋានយោធា វាលយន្តហោះ ប្រព័ន្ធអាវុធការពារដែនអកាស និងប្រព័ន្ធរ៉ាដា។ (CNN)

 

,