ស៊ីរីថ្កោលទោសវត្តមានយោធាអាមេរិក និងទួរគីនៅតំបន់ម៉ាន់ប៊ីជ

ក្រសួងការបរទេសស៊ីរី បានថ្កោលទោសយ៉ាងខ្លាំងចំពោះការល្បាតរបស់កងទ័ពអាមេរិក និងទួរគីនៅទីក្រុងម៉ាន់ប៊ីជភាគខាងជើងប្រទេសស៊ីរី។

ក្រសួងការបរទេសស៊ីរី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA នៅថ្ងៃអង្គារ៍ថាស៊ីរីសម្តែងការថ្កោលទោសយ៉ាងខ្លាំងក្លារបស់ខ្លួន និងការបដិសេធដាច់ខាតចំពោះការលុកលុយរបស់កងទ័ពអាមេរិក និងទួរគីនៅតំបន់ម៉ាន់ប៊ីជ ដែលកើតឡើងក្នុងបរិបទនៃការឈ្លានពានរបស់អាមេរិក និងទួរគី។

មន្ត្រីក៍បាននិយាយថាស៊ីរីអំពាវនាវដល់សហគមន៍អន្តរជាតិថ្កោលទោសអ្វីដែលស៊ីរីបានហៅថាជាទង្វើឈ្លានពានរបស់អាមេរិក និងទួរគី ដែលបានរំលោភគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

កាលពីថ្ងៃទី១៩ ខែមិថុនា សារព័ត៌មាន Sputnik បានរាយការណ៍ថាកងទ័ពទួរគី និងសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក បានចាប់ផ្តើមការល្បាតឯករាជ្យ និងសម្របសម្រួលតាមខែ្សបន្ទាត់ព្រំដែនក្បែរទីក្រុងម៉ាន់ប៊ីជរបស់ប្រទេសស៊ីរី ហើយគ្រោងធ្វើការល្បាតរួមគ្នានៅអនាគត។ (Sputnik)

, ,