សេតវិមាន ៖ ការរំលោភសេដ្ឋកិច្ចរបស់ចិន គឺជាការគម្រាមកំហែងពិភពលោក

រដ្ឋបាលលោកត្រាំ បានបង្កើនការរិៈគន់របស់ខ្លួនលើប្រទេសចិនក្នុងរបាយការណ៍មួយបានចេញផ្សាយដោយសេតវិមានកាលពីថ្ងៃអង្គារ៍ លម្អិតការអះអាងរបស់ខ្លួនអំពីការរំលោភសេដ្ឋកិច្ចដោយយក្សអាស៊ី។

របាយការណ៍៣៥ទំព័រ មានចំណងជើង «របៀបរំលោភសេដ្ឋកិច្ចរបស់ប្រទេសចិនគម្រាមកំហែងបច្ចេកវិទ្យា និងកម្មសិទ្ធិបញ្ញារបស់អាមេរិក និងពិភពលោក» បានផ្សព្វផ្សាយមួយថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតី ដូណល ត្រាំ បានគម្រាមយកពន្ធគយបន្ថែមលើទំនិញពីប្រទេសចិន ដោយបង្កការចលាចលទីផ្សារ។

ចិនមានបទពិសោធន៍កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្លាយទៅជាសេដ្ឋកិច្ចធំទី២របស់ពិភពលោក នៅពេលធ្វើទំនើបកម្មមូលដ្ឋានឧស្សាហកម្មរបស់ខ្លួន និងបង្កើនចង្វាក់តម្លៃពិភពលោក។ ទោះបីជា កំណើរដ៍ខ្លាំងនេះសម្រេចបាននូវផ្នែកដ៍សំខាន់តាមរយៈសកម្មភាពគោលនយោបាយ និងការអនុវត្តដោយរំលោភ ដែលប្រាស់ចាកពីច្បាប់អន្តរជាតិ។ (CNBC)