សេតវិមានសង្ឃឹមថាសម្ព័ន្ធមិត្តបង្កើនវត្តមានយោធានៅអាហ្វហ្គានីស្ថាន

ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានប្រាប់ Sputnik នៅថ្ងៃពុធថាអាមេរិកមិនចង់ផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ប្រទេសអាហ្វហ្គានីស្ថានអនុម័តឆ្នាំ២០១៧ ហើយសង្ឃឹមថាក្រុមសម្ព័ន្ធមិត្តរបស់ខ្លួននឹងបង្កើនវត្តមានយោធានៅអាហ្វហ្គានីស្ថាន។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃអង្គារ៍ថាអាមេរិកចង់ផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ។

តំណាងក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយថា«យើងធ្វើការត្រួតពិនិត្យមើលយុទ្ធសាស្ត្ររបស់យើង ដើម្បីបញ្ជាក់ប្រសិទ្ធភាពរបស់វា និងធ្វើការកែតម្រូវចាំបាច់ ដើម្បីធានាធនធានអាមេរិកកំពុងត្រូវបានប្រើប្រាស់តាមរបៀបប្រសិទ្ធភាពបំផុត។ យើងមិនមែនកំពុងរៀបផែនការត្រួតពិនិត្យបង្កោងនៃយុទ្ធសាស្ត្រស្នូលរបស់យើង ដោយបញ្ជាក់ថារដ្ឋបាលអាមេរិកនៅតែអនុវត្តន៍យុទ្ធសាស្ត្របច្ចុប្បន្ន។»

តំណាងក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានបញ្ជាក់ថាក្រុមសម្ព័ន្ធមិត្ត និងដៃគូអនុវត្តន៍ការចែករំលែកបន្ទុកដ៍ត្រឹមត្រូវរបស់ផងខ្លួននៅអាហ្វហ្គានីស្ថាន ដោយបន្តបង្កើនកងទ័ព និងការរួមវិភាគទានហិរញ្ញវត្ថុ។

លោក ដូណល ត្រាំ បានតែងតាំងលោកឧត្តមសេនីយ៍ អូស្ទីន មីល័រ ជំនួសលោកឧត្តមសេនីយ៍ ចន នីកូលសុន ដើម្បីបញ្ជាកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន។ ទង្វើនេះបានធ្វើឡើង បន្ទាប់ពីអធិការកិច្ចពិសេសអាមេរិកសម្រាប់ការកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ បាននិយាយថាអាមេរិកមិនបានធ្វើឲ្យប្រទេសអាហ្វហ្គានីស្ថានមានស្ថេរភាពទេ ទោះបីការគ្រប់គ្រងរយៈពេល១៦ឆ្នាំ និងចំណាយអស់៤៧០០លានដុល្លារអាមេរិកលើការផ្តួចផ្តើមគំនិតកសាងស្ថេរភាព។ (Sputnik)

,