សុបិនអាក្រក់មនុស្សធម៌នឹងកើតមាននៅអ៊ីដលីប បើការប្រយុទ្ធគ្មានផ្ទុះឡើង

វិបត្តិមនុស្សធម៌នៅខេត្តអ៊ីដលីបមានសក្តានុពលបណ្តោយឲ្យសុបិនអាក្រក់មនុស្សធម៌ មិនដូចឃើញនៅក្នុងជម្លោះត្រាំឈាមស៊ីរី។ លោក អេនតូនីញ៉ូ ហ្គូធើរ៉េស អគ្គលេខាធិការអង្គការ UN បាននិយាយនៅថ្ងៃពុធថាមានកុមារជិតមួយលាននាក់នៅអ៊ីដលីប ផ្នែកមួយនៃរលកជនស៊ីវិលស៊ីរីគ្មានផ្ទះសម្បែងដែលបានរត់គេចចេញពីកន្លែងហិង្សា ហើយអ៊ីដលីបមិនត្រូវប្រែក្លាយទៅជាថ្លុកឈាមទេ។

លោកស្រី នីគី ហាលី ប្រេសិតអាមេរិកប្រចាំអង្គការ UN បាននិយាយថាការវាយប្រហាររុស្ស៊ី និងស៊ីរី បានធ្វើឲ្យប្រជាពលរដ្ឋជាង៣០០០០នាក់គ្មានទីជម្រក ហើយកងទ័ពកំពុងដាក់គោលដៅមន្ទីរពេទ្យ និងបណ្តាញពេទ្តដទៃទៀត ដោយបន្ថែមថាកងទ័ពគាំទ្ររបបស៊ីរី ក៍កំពុងធ្វើការវាយប្រហារទ្វេដងគ្មានធម៌មេត្តាលើក្រុមជនស៊ីវិលស្ម័គចិត្ត ដូចក្រុមមួកស។

លោកស្រី ហាលី កំពុងប្រាប់រុស្ស៊ី និងអ៊ីរ៉ង់ថាពួកគេត្រូវចាប់អារម្មណ៍ការពារជនស៊ីវិលនៅអ៊ីដលីបពីអំពើហិង្សាបន្ថែមទៀត។ គ្មានបញ្ហាដែលអាវុធ ឬ រូបមន្តប្រភេទអ្វី ត្រូវបានប្រើទេ អាមេរិកប្រឆាំងដាច់ខាតការបង្កើនអំពើហិង្សានៅអ៊ីដលីប។

លោក វ៉ាស៊ីលី ណេបេនហ្ស៊ៀ ប្រេសិតរុស្ស៊ីប្រចាំអង្គការ UN បានបញ្ជាក់ដដែលថាស៊ីរីគ្មានអាវុធគីមីទេ ហើយបាននិយាយថារុស្ស៊ីនឹងពឹងផ្អែកលើគោលការណ៍មនុស្សធម៌ និងនយោបាយសម្រាប់របបលោក​ប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ មិនឲ្យប្រើអាវុធគីមី។

លោក ណេបេនហ្ស៊ៀ ក៍បានស្តីបន្ទោសពួកភេរវករចំពោះការបង្ខំឲ្យរដ្ឋាភិបាលស៊ីរីវាយលុកយោធា ចូលទៅក្នុងតំបន់អ៊ីដលីប។ (CNN)

 

, , ,