សភាអាមេរិកជំរុញកម្មវិធីការពារមីស៊ីលពឹងពាក់លើដ្រូនបំពាក់អាវុធកាំរស្មី

ថ្វីបើទទួលបានថវិកា១១៥០០លានដុល្លារនៅឆ្នាំ២០១៨នេះក៍ដោយ ក៍ទីភ្នាក់ងារការពារមីស៊ីលអាមេរិកទទួលបានប្រាក់៥០លានដុល្លារបន្ថែមនៅក្នុងឆ្នាំ២០១៩សម្រាប់កម្មវិធីការពារមីស៊ីលដែលទីភ្នាក់ងារមិនបានស្នើសុំសភាសម្រាប់បំពាក់អាវុធកាំរស្មីលើដ្រូន។

យោងតាមសន្និសីទថ្ងៃទី២៣ ខែកក្កដា សភាអាមេរិកគ្រោងបែងចែកប្រាក់៥០លានដុល្លារសម្រាប់ទីភ្នាក់ងារការពារមីស៊ីល ដើម្បីបង្កើនការខំប្រឹងប្រែងផលិតមីស៊ីលបាញ់ស្ទាក់ចាប់មីស៊ីលដ៍រឹងមាំ ដែលអាចប្រឆាំងមីស៊ីលក្នុងដំណាក់កាលជំរុញរបស់វា ការហោះហើរដំបូងរបស់មីស៊ីល។ (Sputnik)